ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ស្នើសុំសេវាក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះអង្គភាពនៃក្រសួងទាំងពីរ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
គោលបំណងនៃកិច្ចប្រជុំ គឺពិនិត្យពិភាក្សា និងឯភាពលើខ្លឹមសារសារាចរអន្តរក្រសួងស្ដីពីការប្រើប្រាស់ឯកសារសម្រាប់សម្គាល់ អត្តសញ្ញាណបុគ្គលរបស់អ្នកស្នើសុំសេវាក្នុងវិស័យសាធារណការនិងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ














