ព័ត៌មានជាតិ

ឯកឧត្តម នៅ លក្ខណា វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារលេខាធិការដ្ឋាន គ.ប.ផ.ក. និងជំរុញអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគ.ប.ផ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារប្រចាំខែមីនាឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ប.ផ.ក.។

កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម យឹម សំណាង ទីប្រឹក្សាក្រសួងមហាផ្ទៃ ប្រធាន អនុប្រធាន និងសមាជិកលេខាធិការដ្ឋាន ប្រធាន អនុប្រធាន សមាជិកផ្នែកបច្ចេកទេស និងផ្នែករដ្ឋបាលនៃលេខាធិការដ្ឋាន គ.ប.ផ.ក. នៅសាលប្រជុំ៧២៨ នាទីស្ដីការក្រសួងមហាផ្ទៃ។

បន្ទាប់ពីលោកឧត្ដមសេនីយ៍ទោ តាន់ គុណតារា ប្រធាន លេខាធិការដ្ឋានស្ដីទី គ.ប.ផ.ក. គោរពរាយការណ៍ជូនពីលទ្ធផលការងារប្រចាំខែកុម្ភៈដែលសម្រេចបានរួចមក។

ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធាន គ.ប.ផ.ក. បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.ប.ផ.ក. ដែលបានអនុវត្តការងារទៅតាមទិសដៅរបស់ គ.ប.ផ.ក. និងស្របតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមការណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឯកឧត្ដម ប្រធាន គ.ប.ផ.ក. បានផ្ដល់ការណែនាំសំខាន់ៗ និងជំរុញដល់ថ្នាក់ដឹកនាំ និងសមាជិកនៃលេខាធិការដ្ឋាន គ.ប.ផ.ក. ទាំងអស់ បន្តអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបឱ្យបានតាមទិសដៅ និងយុទ្ធសាស្ត្រ របស់ក្រសួងមហាផ្ទៃ និងរបស់រាជរដ្ឋាភិបាល ជាពិសេសបន្តគោរពឱ្យបានខ្ជាប់ខ្ជួននូវ បទវិន័យនគរបាលជាតិកម្ពុជា៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.