ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជេីញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អមដំណើរដោយ លោកអគ្គនាយករង លោក ប្រធាននាយកដ្ឋានលិខិតឆ្លងដែន និងក្រុមការងារ បានអញ្ជេីញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ។

ការរៀបចំទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុនេះ គឺជាសមិទ្ធផលថ្មីបន្ថែមមួយទៀតរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សំដៅបង្កើនការផ្ដល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋឱ្យកាន់តែជិត និងមានភាពងាយស្រួល ស្របទៅតាមចក្ខុវិស័យដ៏ឈ្លាសវៃរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.