ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ អញ្ជើញក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ

នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងលោកជំទាវអគ្គមហាឧបាសិកា មហាសទ្ធាភិសិរីចរិយា ហ៊ុន ប៊ុនធឿន ព្រមទាំងក្រុមការងារ បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” និងសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋសរុបចំនួន ៣០០ នាក់ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកក្រូចឆ្មារ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាការពារ ព្រមទាំងបាននាំយកអំណោយរួមមាន មី ទឹកដោះគោ ត្រីខ ទឹកក្រូច ទឹកត្រី ទឹកសុីអុីវ សៀង សាប៊ូ ថ្នាំពេទ្យ ទឹកសុទ្ធ នំ ភួយ មុង និងថវិកាមួយចំនួន ចែកជូនមន្ត្រីរដ្ឋបាលស្រុក កងកម្លាំងទាំង ៣ប្រភេទ ប្រជាការពារ និងប្រជាពលរដ្ឋ សរុបមានចំនួន ៣០០នាក់ ព្រមទាំងបាននាំយកទេយ្យវត្ថុគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃនៅវត្តពោធិព្រឹក្ស (វត្តកញ្ចក់) ចំនួន ១០ អង្គ ផងដែរ សរុបជាទឹកប្រាក់មានចំនួន ១មុឺន ២ពាន់ ៦០០ដុល្លារ ។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.