ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត

មណ្ឌលគិរី៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តនាខែខាងមុខរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នង ការរង លោកនាយ នាយ រងការិយាល័យជំនាញ លោកអធិការនគរបាលក្រុងស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកមេប៉ុស្តិ៍ច្រកទ្វារទ្វេ ភាគីទាំង៣ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ២១ឃុំ សង្កាត់។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានដាក់ផែនការ និងទិសដៅការងារចាំបាច់មួយចំនួនសំរាប់គ្រប់តាមបណ្តាការិយាល័យជំនាញនិងតាមបណ្តាអធិការនគរបាលក្រុងស្រុកទាំងប្រាំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់ ដេីម្បីយកទៅអនុវត្តការងារបន្តនាខែខាងមុខមានដូចខាង ក្រោម៖ អធិការនគរបាលក្រុងស្រុកទាំង៥ បន្តជំរុញឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់ត្រូវខិតខំជំរុញនូវការងាររបស់នគរបាលក្នុងសហគមន៍បន្តចុះសហការជាមួយអជ្ញាធរមូល ដ្ឋានក្នុងការចូលរួមធ្វើវេទិការសាធារណៈនិងលក្ខណ:សម្បត្តិទាំង៥ ស្តីពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព នៅតាមបណ្តាមូលដ្ឋាន។ នៅតាមបណ្តាអធិការក្រុងស្រុកទាំង៥ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់ត្រូវខិតខំបន្តនិងពន្លឿននៃការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុផ្តល់អត្តសញ្ញណ្ណប័ណ្ណឱ្យបានប្រើប្រាស់ទាំងអស់គ្នានិងខិតខំផ្តល់អត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋ មានអត្តសញ្ញាណ្ណប័ណ្ណដែលហួសសុពល ភាព ត្រូវផ្តល់អត្តសញ្ញាណ្ណប័ណ្ណថ្មីឱ្យពួកគាត់បាន យកទៅប្រើប្រាស់គ្រប់ៗគ្នា។

តាមបណ្ដាផែនឬការិយាល័យជំនាញត្រូវជំរុញនិងផ្សព្វផ្សាយតាមបណ្ដាគ្រឹះស្ថានមន្ទីរអប់រំសាលារៀន ដើម្បីកាត់បន្ថយឈានទៅដល់ការលុបបំបាត់ក្មេងទំនើងដែលបណ្ដាលឱ្យប៉ះពាល់ដល់សន្តិសុខសង្គម។ សូមឱ្យបណ្ដាអធិការក្រុង ស្រុកទាំង៥ ជំរុញឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់ប្រជុំធ្វើផែនការទៅតាមជំនាញតាមរយៈប្រព័ន្ធវីដេអូហ្សូម(VDO ZOOM)។ នៅតាមបណ្តាអធិការនគរបាលក្រុងស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវខិតខំជំរុញប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យពួកគាត់ទៅចុះឈ្មោះ នៅតាមបណ្តាឃុំសង្កាត់របស់ខ្លួនដែលមានទីតាំងក្នុងមូលដ្ឋាន ដើម្បីចុះឈ្មោះបោះ ឆ្នោតក្នុងឆ្នាំ២០២៧ និងបោះឆ្នោត ឆ្នាំ២០២៨ខាងមុខនេះ។ ត្រូវខិតខំយកចិត្តទុកដាក់និងអនុវត្តនូវអនុត្រឹត្យលេខ០៣ ក្នុងការទប់ស្កាត់និងបង្រ្កាបបទល្មើសតាមប្រព័ន្ធ បច្ចេកវិទ្យាអនឡាញ (Online Scame )។ ត្រូវពង្រឹងបង្ការនិងបង្រ្កាប បទល្មើសសុីសងគ្រប់ប្រភេទ ដោយផ្អែកទៅលើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ត្រូវយកចិត្តទុកដាក់រាល់ម៉ោង ប្រចាំបញ្ជាឱ្យបានត្រឹមត្រូវតាមវេលាម៉ោងធ្វើការក្នុងគោលបំណងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពល រដ្ឋនៅតាមបណ្តាមូលដ្ឋាន។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.