ព័ត៌មានជាតិ

ឯកឧត្តម សួស អង្គារ៍ អញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams ) នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

កំពង់ធំ៖ ព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២៦ ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams ) ស្ថិតនៅសាលប្រជុំសាលាខេត្ត ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយអនុវត្តតាមផែនការ បទបញ្ជារបស់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដាក់ចេញនូវវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជាពិសេសអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត នូវអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្ដិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងប្ដេជ្ញាចិត្ត មិនអនុញ្ញាតឱ្យមានវត្តមានល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams ) ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឡើយ ។

ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយ ផែនការ ស្ដីពី ការបន្តនិរន្តរភាពយុទ្ធនាការ បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams ) ក្នុងព្រះរាជាណាចក្រកម្ពុជា ដល់ឯកឧត្តម អស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពដែលពាក់ព័ន្ធ យកទៅអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ ថ្នាក់ដឹកនាំដាក់ចេញ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.