នារសៀលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារទាក់ទងនិងការអនុវត្តផែនការដំឡើងប្រព័ន្ធ CBMS ជំហានទី២ និងការងារជំនាញបំពាក់ព័ន្ធផ្សេងៗទៀត។
កិច្ចប្រជុំនេះផងដែរ ក៏មានការចូលរួមពី លោក-លោកស្រីប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ និងតាមបណ្ដាលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom)។
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

















