ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ទូច វិសាលសុខ និងឯកឧត្ដម កុល វីរក្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ លោក លោកស្រី នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងសមាជិក សមាជិកា ជាមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ សហប្រធានអង្គប្រជុំ បានឯកភាពគ្នា និងបានផ្តល់អនុសាសន៍ដឹកនាំមួយចំនួនដូចខាងក្រោម៖ ១-ត្រូវខិតខំពង្រឹងសមត្ថភាពមន្ត្រីរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាល ២- បញ្ជ្រាបនូវខ្លឹមសារមនសិកាស្នេហាជាតិ ពង្រឹងស្មារតីចូលរួមគោរពច្បាប់ និងបម្រើផលប្រយោជន៍សាធារណៈ៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ដឧត្ដរមានជ័យ និងជាប្រធានសមាគមគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជា ខេត្ដឧត្ដរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិត្ដិសង្គហបណ្ឌិត ទេសរដ្ឋមន្រ្ដី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសទទួលស្គាល់ប្រធានកិត្ដិយស ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា ក្រុង/ស្រុកទាំង៥ និងសាខាសមាគមអតីតយុទ្ធជន និងនិវត្ដជនកម្ពុជា ឃុំ សង្កាត់ទាំង២៤ ខេត្ដឧត្ដរមានជ័យ។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ដឧត្ដរមានជ័យ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ដ លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ដ លោកមេបញ្ជាការកងកម្លាំងទាំង៣ លោកអភិបាល អភិបាលរងក្រុងស្រុកទាំង០៥ លោកអធិការ អធិការរងនគរបាលក្រុងស្រុកទាំង៥ លោកមេបញ្ជាការក្រុងស្រុកទាំង០៥ លោកមេឃុំ ចៅសង្កាត់ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង២៤ […]
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានទទួលបដិសណ្ឋារកិច្ច ឯកឧត្តម វ៉ាន់ឡាល់វ៉ាន់ណា បាវីតឡុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្ត នាសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។ មានមតិស្វាគមន៍ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណទៅដល់រាជរដ្ឋាភិបាលឥណ្ឌា ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការ ពិសេសជួយដល់ជនពិការក្នុងការផ្តល់ដៃ-ជើងសិប្បនិម្មិត ជូនដល់ជូនពិការនៅក្នុងខេត្តបន្ទាយមានជ័យ នាពេលកន្លងមក។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនឯកអគ្គរដ្ឋទូត អំពីបញ្ហាតាមបន្ទាត់ព្រំដែន និងផលប៉ះពាល់ពីសកម្មភាពឈ្លានពាន ដែលបានបង្កការខូចខាតដល់វត្តអារាមមួយចំនួន ផ្ទះសម្បែងជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ ត្រូវបានបំផ្លាញដោយកងទ័ពថៃ ព្រមទាំងបានបន្សល់ទុកនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន បាននិងកំពុងស្ថិតនៅរាយប៉ាយពាសពេញភូមិឋាន ទីអារាមសាសនា និងទីកន្លែងសាធារណៈនានាដែលបង្កជាហានិភ័យដល់ជីវិតមនុស្ស និងសត្វនៅឡើយ។ ហេីយផ្ទះប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នងត្រូវបានបំផ្លាញ និងភូមិចំនួន៦ […]