ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ប្រោះ​ព្រំសិរីសួស្តី ដល់អង្គភាពនិងកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង

បាត់ដំបង៖ ព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណ ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង លោក​ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងសហការី និមន្តព្រះ​សង្ឃសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រោះ​ព្រំសិរីសួស្តី សូមសេចក្តីសុខ សេចក្តីចម្រើន ដល់អង្គភាព​ ថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលទាំងអស់នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ ឆ្នាំម​មី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងចូលមកដល់នាថ្ងៃខាងមុខ។ ក្នុងពិធីនេះបានប្រគេនទេយ្យទាន​ មានចង្ហាន់និងបច្ច័យជាដេីមផង ចំពោះព្រះសង្ឃចំនួន ០៧អង្គ និមន្តមកពីវត្ត ប្រាបច្ចាមិត្ត ហៅវត្តក្តុល ស្ថិតក្នុងសង្កាត់​ ក្តុលដូនទាវ ក្រុងបាត់ដំបង។

ក្នុងវេលាដ៏វិសេសវិសាល ឧត្តុង្គឧត្តមនេះ សូមឧទ្ទិសបុណ្យដែលកើតឡើងដោយសទ្ធាជ្រះថា្លបំផុតនោះ ក៏សូមឧទ្ទិសបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធវីរកង​ទ័ព វីរនគរបាលជាតិ ដែលលោកបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ នាពេលកន្លងទៅ សូមលោកទទួល​យកនូវឥដ្ឋមនុញ្ញផល ដែលបានរៀបចំធ្វើនៅថ្ងៃនេះបានចំណែកស្មើៗគ្នា និងសូមដួងវិញ្ញាណក្ខន្ធរបស់លោក​ បានបដិ​សន្ធិក្នុងសគតិភពកុំបីអាក់ខានឡើយ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.