ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញបើកកម្មវិធីបាឋកថាចែករំលែកបទពិសោធ និងចំណេះដឹងស្តីពី «ការរៀបចំកម្មវិធីសិក្សា»

នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាវាគ្មិនកិត្តិយសបើកកម្មវិធីបាឋកថាចែករំលែកបទពិសោធនិងចំណេះដឹងស្តីពី «ការរៀបចំកម្មវិធីសិក្សា»។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនទៀត នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលមហោស្រព (អគារ-H) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ជាកិច្ចដំបូង ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត វាគ្មិនកិត្តិយស បានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើបាឋកថាចែករំលែកបទពិសោធនិងចំណេះដឹង ដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួន នាពេលនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានគោរពជម្រាបជូន ឯកឧត្តមបណ្ឌិត និងអង្គពិធីទាំងមូលជ្រាបផងដែរថា កន្លងមក បណ្ឌិត្យសភាបានអញ្ជើញវាគ្មិនដែលមានបទពិសោធ ស្នាដៃ ទេពកោសល្យ ជំនាញ វិជ្ជាជីវៈ មកធ្វើបាឋកថាជាបន្តបន្ទាប់ ដើម្បីចែករំលែកបទពិសោធល្អៗនិងចំណេះដឹងថ្មីៗលើប្រធានបទនានា ដែលជាតម្រូវការនិងភាពចាំបាច់របស់បណ្ឌិត្យសភាឬអ្នកសិក្សា ក្នុងគោលបំណងលើកកម្ពស់គុណភាព សមត្ថភាព និងពង្រីកចំណេះដឹងដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្រ្តីនគរបាលជាតិ ព្រមទាំងនិស្សិត សិស្ស និងសិក្ខាកាមនៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ទន្ទឹមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានស្នើឱ្យអង្គពិធីទាំងមូល មេត្តាយកចិត្តទុកដាក់ស្វែងយល់ ស្តាប់ សួរ និងកត់ត្រា ឱ្យបានច្បាស់លាស់នូវខ្លឹមសារដ៏មានសារៈសំខាន់នេះ៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.