ទីស្តីការក្រសួងមហាផ្ទៃ ៖ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងាររៀបចំប្រព័ន្ធគ្រប់គ្រងការស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការដែលជាអនុប្រធានក្រុមការងារ និងឯកឧត្តម តំណាងក្រុមប្រឹក្សានីតិកម្ម តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ ដែលជាសមាជិកនៃក្រុមការងារ សរុបចំនួន ១៨រូប ដើម្បីធ្វើការប្រកាសសមាសភាពក្រុមការងារ និងពិនិត្យពិភាក្សាលើតួនាទីភារកិច្ចរបស់ក្រុមការងារ។
ជាលទ្ធផល អង្គប្រជុំបានឯកភាពបង្កើត និងប្រគល់ភារកិច្ចជូនក្រុមការងារបច្ចេកទេសផ្ទៃក្នុងមួយដែលមាន តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដើម្បីធ្វើការសិក្សាលើប្រព័ន្ធបច្ចេកទេសជាមុនសិន។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ













