ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជួបប្រជុំពិភាក្សាជាមួយក្រសួងអភិវឌ្ឍឌីជីថល និងព័ត៌មានសិង្ហបុរី

ប្រទេសសិង្ហបុរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជួបប្រជុំពិភាក្សាការងារក្រសួងអភិវឌ្ឍឌីជីថល និងព័ត៌មាន  (Ministry of Digital Development and Information-MDDI)។ កិច្ចប្រជុំនេះ បានពិភាក្សាលើប្រធានបទលើដំណើរការនៃការរៀបចំ “Singapore’s Smart Nation” ជំហាន២។

កិច្ចប្រជុំពិភាក្សានេះ មានសមាសភាពចូលរួមដោយលោក Amir Khan ប្រធានកម្មវិធីផ្នែកអភិបាលកិច្ច នៃអង្គការ UNDP ប្រចាំកម្ពុជា និងលោក Romain Santon នាយករងអង្គការ Vital Strategies ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងអភិវឌ្ឍឌីជីថល និងព័ត៌មាន។

ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.