ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី១២ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព និងបើកកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារគ្រប់គ្រង និងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជេីញចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃជាច្រេីនរូបផងដែរ ។
ជាកិច្ចចាប់ផ្តេីម ឯកឧត្ដម អគ្គនាយក បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព និងបើកកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារគ្រប់គ្រង និងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងពេលនេះ ។
ក្នុងនោះដែរ លោក ខ្វាន់ ចន្ទីឧត្តម អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអានសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារគ្រប់គ្រង និងអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ក្នុងក្របខ័ណ្ឌអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃជូនអង្គប្រជុំបានជ្រាប ។
ជាថ្មីម្តងទៀត ឯកឧត្ដម អគ្គនាយក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ដែលបានចូលរួមរៀបចំអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ។
ឆ្លៀតឱកាសនេះ ឯកឧត្ដម អគ្គនាយក បានបន្តថាដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត ស្នេីឱ្យប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាលទាំងអស់ ត្រូវធ្វេីការផ្សព្វផ្សាយបន្តដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនអំពីគោលការណ៍នីតិវិធីនិងបទបញ្ញត្តិទាំងឡាយពាក់ព័ន្ធនឹងការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មនេះ និងពិនិត្យរៀបចំសំណេីគម្រោងសកម្មភាពការងារទាំងឡាយដែលមានភាពចំបាច់និងអនុភាពស្នើសុំថវិកាលេីកទឹកចិត្ត ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ














