ព័ត៌មានជាតិ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា

កណ្ដាល ៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ជំនាន់ទី១៣ និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ ព្រមទាំង អគ្គនាយក អគ្គនាយករង អគ្គស្នងការរង នៃអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ និង អភិបាល អភិបាលរងរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត តំណាងអង្គភាពពាក់ព័ន្ធ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ ជាច្រើនរូបទៀត ។

សូមជម្រាបជូនថា និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ជំនាន់ទី១៣ មានចំនួន ២០៧នាក់ នារី ៦៤នាក់ និងសិស្សនគរបាលថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ជំនាញនគរបាល ជំនាន់ទី១ មានចំនួន ១០០នាក់ នារី ៣០នាក់ សរុប ៣០៧នាក់ នារី ៩៤នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.