ព័ត៌មានជាតិ

លោកជំទាវ ព្រំ សុភី អញ្ជេីញដឹកនាំកិច្ចប្រជុំពង្រឹងរចនាសម្ព័ន្ធចាត់តាំង និងពិនិត្យរៀបចំផែនការសកម្មភាពប្រចាំឆ្នាំរបស់ ផ្នែករដ្ឋបាល និងទំនាក់ទំនងសង្គម នៃលេខាធិការដ្ឋានគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការសាខា និងជាប្រធានក្រុមការងារផ្នែករដ្ឋបាល និងទំនាក់ទំនងសង្គម នៃលេខាធិការដ្ឋានគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំ «កិច្ចប្រជុំពង្រឹងរចនាសម្ព័ន្ធចាត់តាំង និងពិនិត្យរៀបចំផែនការសកម្មភាពប្រចាំឆ្នាំរបស់ ផ្នែករដ្ឋបាល និងទំនាក់ទំនងសង្គម នៃលេខាធិការដ្ឋានគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ» ដោយមានការអញ្ជេីញចូលរួមពី តំណាងប្រធាន និងសមាជិក សមាជិកា នៃក្រុមទាំង៣ នៃផ្នែកការងាររដ្ឋបាល និងទំនាក់ទំនងសង្គម នៃលេខាធិការដ្ឋាន គណៈកម្មការសាខាសមាគនារីក្រសួងមហាផ្ទៃ សរុបចំនួន១២រូប (ស្រី ១០រូប ) ។

ក្នុងកិច្ចប្រជុំនេះគឺមានគោលបំណងដេីម្បីពង្រឹងរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច របស់ក្រុមការងារនិងពិនិត្យមើលលើសេចក្តីព្រាងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ដេីម្បីទទួល បាន នូវធាតុចូលសំខាន់ៗ បន្ថែមទៀត ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.