ប៉ៃលិន









តាកែវ៖ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋានរួមមានក្រុងស្រុក ឃុំសង្កាត់ រួមនឹងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ និងរួមគ្នាបង្ការ ទប់ស្កាត់ចំពោះករណីឆបោកតាមប្រព័ន្ធអនឡាញ ដែលធ្វើឱ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសន្ដិសុខសង្គម។ ថ្លែងក្នុងឱកាសអញ្ជើញប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៩ នៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី អភិបាលរងខេត្ត មន្រ្តីសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត លោក អភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ លោកអធិការនគរបាល ប៉ុស្តិ៍នគរបាល រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវបានមានប្រសាសន៍បញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញវិធានការដ៏មុតស្រួច ក្នុងការបង្ការ ទប់ស្កាត់ ករណីឆបោកតាមប្រព័ន្ធអនឡាញនេះ។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការចុះតាមដានត្រួតពិនិត្យ ស្រាវជ្រាវ ទីតាំងរោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងផ្សេងទៀត ខ្លាចក្រែងមានការបង្កប់ធ្វើអាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញ ពិសេសអំពើជួញដូរមនុស្សគ្រប់ទម្រង់ ករណីគ្រឿងញៀន […]
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានស្នេីឱ្យពង្រឹងការងារអនុវត្តច្បាប់ គោលនយោបាយ គោលការណ៍ណែនាំ វិធានការ និងផែនការដែលពាក់ព័ន្ធ នឹងអំពើជួញដូរមនុស្សឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។ ការថ្លែងបែបនេះក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុង សូចនាករទី៤ មុំទី១ បានសង្កត់ធ្ងន់ទៅលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ហើយក្នុង នោះរួមមានបទល្មើសនៃអំពើជួញដូរមនុស្ស ការជួញដូរកំលាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹងការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវតាមដានត្រួតពិនិត្យសភាពការណ៍ និងការវិវត្តប្រែប្រួលនៃបទល្មើស កលល្បិចជនល្មើស […]
ភ្នំពេញ៖ ឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា៖ ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ទនៈនាពេលនេះ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ដោយបានណែនាំឱ្យមន្ត្រីពាក់ព័ន្ធតាមដានជាប្រចាំ ដោយការពីមុន ១០ថ្ងៃបញ្ជាក់តម្លៃម្តង តែសម្រាប់ពេលនេះត្រឹមតែ៣ថ្ងៃ ត្រូវបញ្ជាក់តម្លៃម្តង ដើម្បីធ្វើយ៉ាងណាកុំឱ្យតម្លៃប្រេងឡើងថ្លៃហួសពីការកំណត់តម្លៃរបស់ក្រសួងពាណិជ្ជកម្ម។ ស្ថានីយ៍ប្រេងនៅរាជធានីភ្នំពេញ មានចំនួនជាង៤០០កន្លែង ហើយក្នុងខណៈតំលៃប្រេងបានឡើងថ្លៃ ដោយសារមានសង្គ្រាម រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលរួមជាមួយអាមេរិក មានស្ថានីយ៍ប្រេងប្រមាណជិត៥០កន្លែងត្រូវបានផ្កាកអាជីវកម្ម តែមិនមាន បង្កឱ្យមានចលាចល ក្នុងសង្គមឡើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី១២ មីនា២០២៦នេះ ក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដមហួត ហៃ អភិបាលរង តំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។ លោក ងី ប៊ុនលី ប្រធានមន្ទីររ៉ែ និងថាមពលរាជធានីភ្នំពេញបានឱ្យដឹងថា៖ នៅរាជធានីភ្នំពេញមានស្ថានីយ៏ប្រេងឥន្ទនៈចំនួនជាង៤៤៧កន្លែង ហើយនៅក្នុងខណៈមានសង្គ្រាម រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលរួមជាមួយអាមេរិក តំលៃប្រេងបានកើនតម្លៃ ដែលបានធ្វើឱ្យស្ថានីយ៍ប្រេងចំនួនជិត៥០កន្លែងត្រូវបានផ្កាកអាជីវកម្ម ដោយសារមានបញ្ហាពីផ្គត់ផ្គង់ក្រុមហ៊ុន។ប៉ុន្តែទោះបីជាយ៉ាងណាក្តី វាមិនបង្កឱ្យមានចលាចល ក្នុងសង្គមឡើយ។ស្ថានីយ៏ប្រេងឥន្ទនៈធំៗ ដែលបើកអាជីវកម្មធម្មតា មិនមានតម្លើងតម្លៃស្រេចតែចិត្តនោះទេ […]
