សៀមរាប ៖ នៅរសៀលថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង ទទួលផែនការងារសេនាធិការ និងលោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គផ្សព្វផ្សាយ ពីកាកបាទក្រហម វិជ្ជាសង្គ្រោះបឋម និងការអប់រំសុខភាព ជូនដល់នាយនគរបាល នគរបាលរង និងពលនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកនាយ-នាយរងការិយាល័យ ដែលពាក់ព័ន្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០០ និងលោកនាយប៉ុស្ត៍ការពារទាំង ៦ នៃការិយាល័យនគរបាលការពារបេតិកភណ្ឌ សរុបចំនួន ១៥៣នាក់ផងដែរ ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប









