ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង មន្រ្តីនគរបាលការិយាល័យជំនាញ អត្តសញ្ញាណប័ណ្ណ សហការជាមួយតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក ទាំង៨ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទូទាំងខេត្ត បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២) ជូនប្រជាពលរដ្ឋ ក្នុងស្រុករលាប្អៀរ ចំនួន ០៣គោលដៅ៖
-គោលដៅ ក្នុងឃុំរលាប្អៀរ
-គោលដៅ ក្នុងឃុំស្រែថ្មី
-គោលដៅ ក្នុងឃុំប្រស្និប ដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងសម្រាប់អ្នកគ្រប់អាយុត្រៀមថតថ្មី ព្រមទាំងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅធ្វើថ្មី និងទុតិយតាសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង











