ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅអធិការដ្ឋាននគរបាលក្រុងស្រុក សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងកម្លាំងនគរបាលជំនាញពាក់ព័ន្ធ ចុះអប់រំផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់នៃគ្រឿងញៀន, បារីអេឡិចត្រូនិច, បញ្ហាក្មេងទំនើង ដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស នៅតាមមូលដ្ឋាន និងសាលារៀនក្នុងខេត្តកំពង់ឆ្នាំង ដើម្បីបន្ថែមការយល់ដឹង បង្កើតឱ្យមានស្មារតីចូលរួមសហការ និងការទទួលខុសត្រូវខ្ពស់ផងដែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង











