នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងក្រុមការងារបច្ចេកទេស បានអញ្ជើញជួបប្រជុំពិភាក្សាការងារពាក់ព័ន្ធប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស GTAS ជាមួយឯកឧត្តម នួន ច័ន្ទរិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គនាយកដ្ឋានគយ និងសហការី ។
កិច្ចពិភាក្សាខាងលើ ក្នុងគោលបំណងដើម្បីពិនិត្យ និងធានាថា ការបែងចែកទិន្នន័យតាមប្រព័ន្ធប្រកបដោយភាពពេញលេញ និងមានប្រសិទ្ធភាពខ្ពស់៕
ប្រភព ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()





