ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មន្ត្រីនគរបាលជាតិ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការអញ្ជេីញចូលរួមពី លោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរ័ត្ន នាយការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក​ឧត្ដមសេនីយ៍​ទោ​ តេង ច័ន្ទណាត​ ស្នងការ នៃស្នងការ​ដ្ឋាននគរបាល​ខេត្តកំពង់ឆ្នាំង និងក្រុមការងារប្រតិភូអមដំណើរ លោកស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាលឃុំ សង្កាត់ និងមន្ត្រីនគរបាល ដែលត្រូវប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

bvt

Leave a Reply

Your email address will not be published.