កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីក្រោមឱវាទចំណុះមន្ទីរអង្គភាពជុំវិញខេត្តចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងផ្លូវឡើងទៅកាន់ភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ គ្រាដែលមណ្ឌលព័ត៌មាននិងហេដ្ឋារចនាសម្ព័ននានានៅដំណាក់ដំរីរួចរាល់១០០%ហើយ។ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថាតាមរយៈគម្រោង (និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា)របស់ក្រសួងបរិស្ថានបានបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនដើម្បីបម្រើដល់វិស័យទេសចរណ៍។ ការអភិវឌ្ឍតំបន់ព្រៃភ្នំដ៏មានសក្ដានុពលនេះ ធ្វើឡើងក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ តាមរយៈការបម្រើសេវាទេសចរណ៍។ជាងនេះការសាងសង់ផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភ្នំខ្នងផ្សារនេះដែរ ក៏ដើម្បីបម្រើឱ្យគោលដៅ «លំហែបៃតង» តាមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលគឺសម្ដេច ហ៊ុន ម៉ាណែត កាលពីអំឡុងដែលសម្តេចបានអញ្ជើញដោយផ្ទាល់ក្នុងការសម្រាកលំហែលើភ្នំខ្នងផ្សារ។ ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់បន្ថែមថា គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារ នឹងជួយផ្សព្វផ្សាយអំពីការគាំទ្ររបស់រដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចសង្គម និងគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ ព្រមទាំងជួយជំរុញចលនាទេសចរជាតិនិងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើន។ហើយការងារនេះនឹងចូលរួមលើកកម្ពស់ជីវភាពពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន តាមរយៈការផ្ដល់សេវាកម្មទេសចរណ៍នានា ដែលទាំងនេះក៏បានចូលរួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពផងដែរ។ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងរៀបចំរបៀងគោលដៅលំហែបៃតងនោះដែរ លោកបណ្ឌិតបានក្រើនរំឭកបន្ថែមដល់មន្តី្រជំនាញបច្ចេកទេសទាំងអស់ត្រូវពន្លឿនការសាងសង់ធ្វើយ៉ាងណាអាចស្រូបទាញភ្ញៀវទេសចរណ៍ឱ្យមកលេងកម្សាន្តនិងគយគន់ធម្មជាតិលើភ្នំខ្នងផ្សារបានកាន់តែច្រើន។ សូមបញ្ជាក់ថា ភ្នំខ្នងផ្សារគឺជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលមានទីតាំងប្រសព្វមុំ៣ គឺខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ ភ្នំនេះសម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត […]
ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់នគរបាលក្រុងសៀមរាប
សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់អធិការដ្ឋាននគរបាលក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍ និងមន្ត្រី នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ផងដែរ ។ ជាមួយគ្នានេះផងដែរក៏មានការធ្វើបទអន្តរាគមន៍ពីលោកអធិការ និងកម្លាំងជំនាញ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប អំពីលទ្ធផលការងារដែលសម្រេចបានកន្លងមក និងដឹងពីបញ្ហាប្រឈមនៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ការងារ កំណត់ជាទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៦ ឱ្យកាន់តែមានប្រសិទ្ធិភាពល្អបន្ថែមទៀត ។ នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍លើកសរសើរដល់កងកម្លាំងទាំងអស់ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដែលបានយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ច ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាពេលកន្លងមកបានយ៉ាងល្អប្រសើរ តាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ។ […]
ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការអនុវត្តគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅព្រះរាជាណាចក្រកម្ពុជា (GBV)
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជានាយកគម្រោងបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការអនុវត្តគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅព្រះរាជាណាចក្រកម្ពុជា (GBV)។ ដោយមានការអញ្ជើញចូលរួមពី លោក លោស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយនាយរងការិយា ព្រមទាំង សមាជិក សមាជិកា អង្គភាពគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធជាតិសម្រាប់ទប់ស្កាត់ និងដោះស្រាយចំពោះអំពើហិង្សាយេនឌ័រនៅព្រះរាជាណាចក្រកម្ពុជា (GBV) ក្រុមទីប្រឹក្សាអនុវត្តគម្រោង (PIC)។ កិច្ចប្រជុំខាងលើមានគោលបំណងពិនិត្យមើលលើទិដ្ឋភាពទូទៅនៃការអនុវត្តគម្រោងផែនការសកម្មភាពដែលពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ ដូចជាការងារបណ្ដុះបណ្ដាលដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ ការងារទិន្នន័យនិងព័ត៌មានវិទ្យា ការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងការពារសុវត្ថិភាព បរិស្ថាន និងសង្គម ការងារលទ្ធកម្ម និងសំណង់ស៊ីវិល និងការងារហិរញ្ញវត្ថុនិងគណនេយ្យ។ គម្រោងខាងលើនឹងអនុវត្តនៅរាជធានី ខេត្តគោលដៅចំនួន៥ សរុប១៤ក្រុង ស្រុក ខណ្ឌ ដោយផ្ដោតសំខាន់លើកិច្ចការដូចខាងក្រោម៖ ១. ការកែលម្អអភិបាលកិច្ចសម្រាប់ការឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ២. ការបង្កើនសមត្ថភាពអ្នកផ្តល់សេវាកម្មថ្នាក់មូលដ្ឋាន ៣.ការលើកកម្ពស់គំរូបង្ការទប់ស្កាត់ និងដំណោះស្រាយឌីជីថល ៣. សម្របសម្រួលត្រួតពិនិត្យដឹកនាំការកសាងសមត្ថភាពថ្នាក់ខេត្តនិងកំណែទម្រង់ច្បាប់។ […]
លោកជំទាវ អុង សុភាវី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គស្នងការរង អគ្គនាយករង លោក លោកស្រី សមាជិក សមាជិកា តាមបណ្ដាអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រីជំនាញ នៃក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ។ កិច្ចប្រជុំនេះដែរ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ ការពិភាក្សាអំពីបញ្ហាប្រឈម ចំណុចខ្វះខាត និងបទពិសោធន៍ ព្រមទាំង ការកំណត់ទិសដៅ និងសកម្មភាពអាទិភាព ដើម្បីអនុវត្តបន្តក្នុងឆ្នាំ២០២៦ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំប្រជុំក្រុមការងារនិស្សិតជួយកិច្ចការសង្គមនៅបណ្ឌិត្យសភា
នៅព្រឹកថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំប្រជុំក្រុមការងារនិស្សិតជួយកិច្ចការសង្គមនៅបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលប្រជុំ-ព្រះគណេស(អគារប្រពៃណី ក-A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីណែនាំតម្រង់ទិសឱ្យប្អូនគ្រប់ផ្នែក ដែលស្ម័គ្រចិត្តជួយកិច្ចការសង្គមនៅបណ្ឌិត្យសភា បន្តខិតខំប្រឹងប្រែងបំពេញការងារទៅតាមផ្នែកដែលបានបែងចែក ឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់៕ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) និងកម្មវិធី GDI Apps
នៅព្រឹកថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) និងកម្មវិធី GDI Apps។ ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយ លោក លោកស្រីរងការិយាល័យ និងក្រុមការងារពាក់ព័ន្ធចំណុះនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ។ ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងផ្សែង នៅដើមរដូវប្រាំងនេះ
កណ្ដាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងផ្សែង នៅដើមរដូវប្រាំងនេះ ពិសេសកុំដុតព្រៃព្រោះនាំបង្កជាអគ្គីភ័យឆាបឆេះជាយថាហេតុ។ ការអំពាវនាវរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្មើនឹង ៤,២៩១ប័ណ្ណ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងផ្សែង នៅដើមរដូវប្រាំងនេះ ពិសេសកុំដុតព្រៃព្រោះនាំបង្កជាអគ្គីភ័យឆាបឆេះជាយថាហេតុ ដែលបង្កឱ្យមានអគ្គីភ័យកើតឡើង បណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ ពិសេសបង្កើនការប្រុងប្រយ័ត្នចំពោះឧបករណ៍ដែលអាចបង្កជាអគ្គិភ័យ មុនពេលចាកចេញពីផ្ទះ ដើម្បីការពារ ការបង្កជាអគ្គីភ័យកើតឡើងដោយប្រការណាមួយ។ នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ប័ណ្ណកម្មសិទ្ធិដីធ្លីនេះពិតជាមានសារៈសំខាន់ និងមានអត្ថប្រយោជន៍ គឺបងប្អូនអាចយកទៅប្រើប្រាស់បានយ៉ាងងាយស្រួល ចង់លក់ ចង់ដូរ ចង់បញ្ចាំ ចង់ដាក់អ៊ីប៉ូតែក ចែកទៅកូនចៅ […]
នគរបាលខេត្តបាត់ដំបង ចុះបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យព្រះមុនីវង្ស
ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ម៉ាក ទន ស្នងការរង ផែនការងារអត្តសញ្ញាណកម្ម និងលោកឧត្តមសេនីយ៍ត្រី រឿម ធុច ស្នងការរង ជំនួយការដឹកនាំការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានជំរុញឱ្យលោកវរសេនីយ៍ទោ សាន សីហ៊ាន នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង បានដឹកនាំមន្ត្រីជំនាញចុះបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យព្រះមុនីវង្ស ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ -ចំពោះសិស្សានុសិស្សដែលមានអាយុ ១៥ ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវមានឯកសារដូចខាងក្រោម: 1.សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត 2.សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ។ -ចំពោះលោកគ្រូ អ្នកគ្រូ ដែលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ ត្រូវមានឯកសារភ្ជាប់ដូចខាងក្រោម: ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ ២.ករណីផ្លាស់ប្ដូរអាសយដ្ឋាន ត្រូវភ្ជាប់ជាមួយនូវ សៀវភៅស្នាក់នៅ […]
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែមករា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន
នាព្រឹកថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែមករា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ស្ថិតក្នុងទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានមតិស្វាគមន៍ដល់ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ។ បន្ទាប់មក ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យមន្ត្រីជំនាញអានរបាយការណ៍ប្រចាំខែជូនដល់អង្គប្រជុំ និងបានស្នើឱ្យឯកឧត្តម លោកជំទាវ ព្រមទាំងអស់លោកទាំងអស់ចូលរួមពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែមករា និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ ក្រោយពីមានមតិយោបល់ចូលរួមរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានធ្វើការណែនាំចំណុចសំខាន់ៗមួយចំនួនផងដែរ។ ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានជូនពរសមាជិក សមាជិកា […]









