ព័ត៌មានជាតិ

ឯកឧត្តម ឈុន ប៊ុនណារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្រ្តអភិបាលកិច្ចបរិវត្តកម្មឌីជីថល

លេខាធិការដ្ឋាន គ.ជ.អ.ប.៖ថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្ត្រអភិបាលកិច្ចបរិវត្តកម្មឌីជីថលក្នុងគោលបំណងស្វែងយល់ តម្រង់ទិស និងផ្តល់ធាតុចូលសំខាន់ៗ ដើម្បីឳ្យឯកសារជាយុទ្ធសាស្រ្តដ៏មានសារៈសំខាន់នេះមានភាពគ្រប់ជ្រុងជ្រោយ និងបន្ស៊ីទៅនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ជាពិសេសផែនការអនុវត្តដំណាក់កាលទី២ រយៈពេល៥ឆ្នាំ ២០២៦–២០៣០ (ផអ៥ទី២) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(កជទី២) ២០២១-២០៣០។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវលោក លោកស្រីនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាង GIZ និងទីប្រឹក្សាសរុបចំនួន ១២រូប (ស្រ្តី០១រូប)។ សូមគូសបញ្ជាក់ផងដែរថា យុទ្ធសាស្ត្រអភិបាលកិច្ចបរិវត្តកម្មឌីជីថលនឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើឌីជីថលូបនីកម្មនៅថ្នាក់ក្រោមជាតិដោយមានការគាំទ្រពីថ្នាក់ជាតិក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ការផ្តល់សេវាសាធារណៈ និងទំនាក់ទំនងជាមួយប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល គណនេយ្យភាព និងបរិយាបន្ន៕

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈកម្មវិធីហ៊្សូម(Zoom)។

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ដឹកនាំមន្ត្រីរាជការចូលរួមពិធីបុណ្យមាឃបូជា នៅវត្តតុំ ក្រុងដូនកែវ

តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី២ ខែកុម្ភៈ  ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកជំទាវ រួមនឹងព្រះមេគុណទាំង២គណៈ ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ តាជីយាយជី សីលវន្ត សីលវត្តី យុវជន សិស្សនិស្សិត ប្រជាពលរដ្ឋយ៉ាងច្រើនបានចូលរួមពិធីបុណ្យ មាឃបូជា ដែលរៀបចំធ្វើឡើង នៅវត្តតុំ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។ មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវថ្លែងឱ្យដឹងថា បុណ្យ មាឃបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់មួយនៅក្នុងវិស័យព្រះពុទ្ធសាសនា ដែលអ្នកកាន់សាសនាព្រះពុទ្ធទូទាំងពិភពលោកតែងតែប្រារព្ធជារៀងរាល់ឆ្នាំ។ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រឹស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។ ឯកឧត្តមអភិបាលខេត្តតាកែវបន្តថា ពិធីបុណ្យមាឃបូជា ប្រារព្ធឡើងដោយសារហេតុ ៣យ៉ាង៖ ទី១. ដើម្បីរំលឹកនឹកដល់ ព្រះសម្មាសម្ពុទ្ធ ទ្រង់ធ្វើ ចតុរអង្គសន្និបាត ទី២. ដើម្បីរំលឹកនឹកដល់ ថ្ងៃដែលព្រះពុទ្ធព្រះបរមគ្រូ ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែង ឱវាទបាតិមោក្ខ   ទី៣. ដើម្បីរំលឹកនឹកដល់ […]

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ប៉ុស្តិ៍ប្រចាំការអចិន្រ្តៃយ៍ ២៤ម៉ោង/២៤ម៉ោង គោលដៅទី១១

សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ចុះត្រួតពិនិត្យដំណើរការ នៃការសាងសង់ប៉ុស្តិ៍ប្រចាំការអចិន្រ្តៃយ៍ ២៤ម៉ោង/២៤ម៉ោង គោលដៅទី១១ ដែលមានទីតាំងស្ថិតក្នុងភូមិ ស្វាយចេក ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ព័ត៌មានជាតិ

ឯកឧត្តម ប៊ុន ហុន និង​ ឯកឧត្តម​ ប៉ោ​ ភក្តិ​ អញ្ជើញជាសហប្រធាន​ បន្តដឹកនាំកិច្ចប្រជុំអនុគណៈកម្មការច្បាប់ និងអនុគណៈកម្មការបច្ចេកទេស នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា​ និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ​ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការច្បាប់​ ព្រមជាមួយ​ ឯកឧត្តម​ ប៉ោ​ ភក្តិ​ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធាន​ បន្តដឹកនាំកិច្ចប្រជុំអនុគណៈកម្មការច្បាប់ និងអនុគណៈកម្មការបច្ចេកទេស នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា​ និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ មានចែងក្នុងសេចក្តីសម្រេចលេខ ៧៤ សសរ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។ ក្នុងកិច្ចប្រជុំនេះផងដែរ មានសមាសភាពអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងតំណាងអគ្គនាយកដ្ឋាន ដែលមកពីបណ្តាអន្តរក្រសួងពាក់ព័ន្ធ ព្រមទាំងអស់លោក លោកស្រី ដែលជា សមាជិក សមាជិកា នៃក្រុមការងារប្រមាណ៣៦រូបផងដែរ។ សូមបញ្ជាក់ជូនថា សេចក្តីព្រាងអនុក្រឹត្យនេះមានគោលបំណងកំណត់អំពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យរបស់អតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញដឹកនាំប្រជុំគណៈស្នងការ ដើម្បីត្រួតពិនិត្យលើការងារ ការអនុវត្ត អនុក្រឹត្យលេខ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្ដុំ

ខេត្តកែប៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានអញ្ជើញដឹកនាំប្រជុំគណៈស្នងការ ដើម្បីត្រួតពិនិត្យលើការងារ ការអនុវត្ត អនុក្រឹត្យលេខ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្ដុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការណែនាំ លេខ០០៣ ផក ស្តីពីការបោសសំអាតសកម្មភាពល្មើសគ្រប់ប្រភេទ នៅតាមទីតាំងស្នាក់នៅប្រមូលផ្ដុំជនបរទេស របស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេតនិងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងពង្រឹងលើការងារជំនាញ ការងារប្រចាំការ ដើម្បីធានាបានសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនិងសុវត្ថិភាពសង្គម ព្រមទាំងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព នៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្តកែប។ ប្រភព​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តកែប បន្តចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស តាមសាលារៀន

ខេត្តកែប៖ នៅថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានបន្តដឹកនាំចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស តាមសាលារៀន៕ ប្រភព​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់នគរបាលស្រុកប្រាសាទបាគង

សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៦ របស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ។ ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការ អធិការរង លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍ និងមន្ត្រី នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងផងដែរ ។ ក្នុងកិច្ចប្រជុំនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍លើកសរសើរដល់កងកម្លាំងទាំងអស់ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដែលបានយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ច ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាពេលកន្លងមកបានយ៉ាងល្អប្រសើរ តាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ ។ នៅក្នុងនោះផងដែរក៏មានការធ្វើបទអន្តរាគមន៍ពីលោកអធិការ និងកម្លាំងជំនាញ ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង អំពីលទ្ធផលការងារដែលសម្រេចបានកន្លងមក និងដឹងពីបញ្ហាប្រឈមនៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ការងារ កំណត់ជាទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៦ ឱ្យកាន់តែមានប្រសិទ្ធិភាពល្អបន្ថែមទៀត […]

ព័ត៌មានជាតិ

ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជេីញចុះត្រួតពិនិត្យឡេីងវិញក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ដើម្បីត្រៀមរៀបចំសន្និបាតនាពេលដ៏ខ្លីខាងមុខ

ស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការរៀបចំត្រួតពិនិត្យឡេីងវិញ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ដេីម្បីត្រៀមរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកុម្ភៈ ខាងមុខនេះ ដោយមានការអញ្ជេីញអមដំណេីរដោយ ក្រុមការងារគណៈកម្មការ អនុគណៈកម្មការ និងថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធជាច្រេីនរូបទៀត។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ​

ព្រៃវែង៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរក្រុង-ស្រុក និងម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ដើម្បីដាក់ចេញនូវវិធានការក្តៅក្នុងការទប់ស្កាត់បទល្មើសបច្ចេកវិទ្យាដែលកំពុងរីករាលដាល។ ​ ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មានប្រសាសន៍ថា ទន្ទឹមនឹងការរីកចម្រើនលើវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងពេលបច្ចុប្បន្ន បានធ្វើឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យសំណង់ ជាពិសេសការអភិវឌ្ឍលំនៅឋានបែបទំនើប ជាច្រើន ដូចជាបុរី ខុនដូ អាផាតមិន រីសត បឹងកាឡូ ផ្ទះសំណាក់ សណ្ឋាគារ ជាដើម។ លំនៅឋានទាំងនេះ គឺជាទីតាំងដែលមានមនុស្សជាច្រើនចម្រុះជាតិសាសន៍រស់នៅប្រមូលផ្តុំ ដើម្បីប្រកបមុខរបរ និងបំពេញការងារផ្សេងៗ។ ក្នុងបរិបទបែបនេះ បញ្ហាសន្តិសុខ និងសណ្តាប់ ធ្នាប់សាធារណៈក៏បានលេចចេញឡើងក្រោមរូបភាពផ្សេងៗនៅតាមទីតាំងរស់នៅប្រមូលផ្តុំមួយចំនួន និងបានបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋដែល រស់នៅតាមទីតាំងទាំងនោះ។ ជាក់ស្តែងបទល្មើសផ្សេងៗដែលសមត្ថកិច្ចបង្ក្រាបបាន ត្រូវបានបង្កឡើងដោយមុខសញ្ញាដែលបានពួនសំងំនិងស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំមួយចំនួន។ ម្យ៉ាងទៀត ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាក៏បានបង្កើតបញ្ហា ប្រឈមថ្មីៗជាច្រើន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ […]