(ភ្នំពេញ) ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដើរលឿនជាងគេ ក្នុងវិស័យឌីជីថលនេះ ស្របតាមយុទ្ធសាស្ដ្ររបស់ក្រសួងមហាផ្ទៃ។ ការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នាឱកាសអញ្ជើញជាអធិបតីបូកសរុបលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា «ក្នុងរយៈពេល ៣ឆ្នាំនេះ អគ្គនាយកដ្ឋានកំពុងដើរលឿនជាងគេ ក្នុងវិស័យឌីជីថលនេះ មានអគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គស្នងការដ្ឋាននគរបាលជាតិ»។ ទន្ទឹមនឹងនេះ ប្រមុខក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការរៀបចំកិច្ចការងារតាមប្រព័ន្ធឌីជីថល ពិតជាមានសំខាន់ ដើម្បីបម្រើឱ្យវិស័យការងារផ្សេងៗ៕
ព័ត៌មានជាតិ
ឯកឧត្តម ប៉េង ពោធិ៍សា ៖ ផែនការរៀបចំដែនដីថ្នាក់ខេត្ត គឺជាក្របខ័ណ្ឌនៃការរៀបចំដែនដី ដើម្បីដោះស្រាយការអភិវឌ្ឍរួម របស់ខេត្តស្វាយរៀង
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍លើកឡើងថា ផែនការរៀបចំដែនដីថ្នាក់ខេត្ត គឺជាក្របខ័ណ្ឌនៃការរៀបចំ ដែនដី ដើម្បីដោះស្រាយការអភិវឌ្ឍរបស់ខេត្ត ដោយផែនការនេះពណ៌នា ព្រមទាំងវិភាគអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងខេត្ត រួមជាមួយពិនិត្យមើលនិន្នាការ និងឱកាសនៃការអភិវឌ្ឍនាពេលអនាគត។ ការលើកឡើងបែបនេះ នាឱកាស ឯកឧត្តម អភិបាលខេត្តស្វាយរៀង អញ្ជើញធ្វើបទអន្តរគមន៍ ស្ដីពីផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្តមបន្តលេីកឡេីងទៀតថា នេះក៏ជាផែនការពហុវិស័យដែលទាក់ទងនឹងទិដ្ឋភាពសំខាន់ៗនៃបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង ជនបទ សកម្មភាពសង្គម និងសេដ្ឋកិច្ចពីទស្សនៈនៃការរៀបចំដែនដី ដើម្បីជាមូលដ្ឋានក្នុង ការកសាងទិន្នន័យអំពីការគ្រប់គ្រងប្រើប្រាស់ដី ដើម្បីជាមូលដ្ឋានច្បាស់លាស់ក្នុងការរៀចំផែនការប្រើប្រាស់ដី និងបែងចែកឱ្យបានត្រឹមត្រូវ ចៀសវាងការប្រើប្រាស់ដីមិនចំសក្តានុពល សំដៅរក្សានូវចីរភាព បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច។ ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត បានបង្ហាញអំពីផែនការរៀបចំដែនដីខេត្ត រួមមានយុទ្ធសាស្ត្រ អនុយុទ្ធសាស្ត្រ […]
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ដែលបានទទួលការតែងតាំង និងផ្ទេរភារកិច្ចថ្មី
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ថ្នាក់ដឹកនាំ ចាប់ពីថ្នាក់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក អគ្គនាយិកា អគ្គលេខាធិការរង អគ្គនាយករង និងប្រធាននាយកដ្ឋាន អង្គភាពចំណុះ នៃក្រសួងព័ត៌មាន ដែលបានទទួលការតែងតាំង និងផ្ទេរភារកិច្ចថ្មីៗ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអបអរសាទរ និងជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តខិតខំបំពេញភារកិច្ចដោយមានស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងគោរពវិន័យរដ្ឋបាល ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រសួងព័ត៌មាន។ ឯកឧត្តម ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ បច្ចេកវិទ្យា និងការច្នៃប្រឌិត ស្របតាមបរិបទយុគសម័យឌីជីថល ដើម្បីអភិវឌ្ឍវិស័យព័ត៌មាន និងសារព័ត៌មានឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងភាពទាន់សម័យ។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា […]
ឯកឧត្តម ប៉េង ពោធិ៍សា ៖ ផែនការរៀបចំដែនដីថ្នាក់ខេត្ត គឺជាក្របខ័ណ្ឌនៃការរៀបចំដែនដី ដើម្បីដោះស្រាយការអភិវឌ្ឍរួម របស់ខេត្តស្វាយរៀង
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍លើកឡើងថា ផែនការរៀបចំដែនដីថ្នាក់ខេត្ត គឺជាក្របខ័ណ្ឌនៃការរៀបចំ ដែនដី ដើម្បីដោះស្រាយការអភិវឌ្ឍរបស់ខេត្ត ដោយផែនការនេះពណ៌នា ព្រមទាំងវិភាគអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងខេត្ត រួមជាមួយពិនិត្យមើលនិន្នាការ និងឱកាសនៃការអភិវឌ្ឍនាពេលអនាគត។ ការលើកឡើងបែបនេះ នាឱកាស ឯកឧត្តម អភិបាលខេត្តស្វាយរៀង អញ្ជើញធ្វើបទអន្តរគមន៍ ស្ដីពីផែនការរៀបចំដែនដី ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្តមបន្តលេីកឡេីងទៀតថា នេះក៏ជាផែនការពហុវិស័យដែលទាក់ទងនឹងទិដ្ឋភាពសំខាន់ៗនៃបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង ជនបទ សកម្មភាពសង្គម និងសេដ្ឋកិច្ចពីទស្សនៈនៃការរៀបចំដែនដី ដើម្បីជាមូលដ្ឋានក្នុង ការកសាងទិន្នន័យអំពីការគ្រប់គ្រងប្រើប្រាស់ដី ដើម្បីជាមូលដ្ឋានច្បាស់លាស់ក្នុងការរៀចំផែនការប្រើប្រាស់ដី និងបែងចែកឱ្យបានត្រឹមត្រូវ ចៀសវាងការប្រើប្រាស់ដីមិនចំសក្តានុពល សំដៅរក្សានូវចីរភាព បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច។ ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត បានបង្ហាញអំពីផែនការរៀបចំដែនដីខេត្ត រួមមានយុទ្ធសាស្ត្រ អនុយុទ្ធសាស្ត្រ […]
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត នៃសាធារណ:រដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា
នៅថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម បណ្ឌិត Santo Darmosumato ឯកអគ្គរដ្ឋទូត នៃសាធារណ:រដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបភិក្សាផ្តោតសំខាន់លើការបន្តកិច្ចសហការសម្របសម្រួល ក្នុងការពន្លឿនការផ្តល់ឯកសារធ្វើដំណើរដល់ពលរដ្ឋឥណ្ឌូនេស៊ី ដែលស្នាក់នៅ និងធ្វើការខុសច្បាប់ ពាក់ព័ន្ធ Online Scams ឆាប់បានវិលត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីវិញ៕ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះសំណាលជាមួយនឹងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលបឋមមន្ត្រីពន្ធនាគារ ជំនាន់ទី២១ លើកទី១
នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះ សំណាលនៅខាងក្រៅថ្នាក់ ជាមួយនឹងសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលបឋមមន្ត្រីពន្ធនាគារ ជំនាន់ទី២១ លើកទី១ ចំនួន៩៩នាក់ ដែលកំពុងសិក្សា ហ្វឹកហាត់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្តម វ៉ី សំណាង ៖ រដ្ឋបាលខេត្តតាកែវ កំពុងអនុវត្តនូវគម្រោងមួយចំនួន ដើម្បីអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើនថែមទៀត
ភ្នំពេញ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានឱ្យដឹងថា រដ្ឋបាលខេត្តតាកែវ កំពុងអនុវត្តនូវគម្រោងអភិវឌ្ឍន៍ខេត្តមួយចំនួន ដូចជា គម្រោងសាងសង់ប្រាសាទក្នុងផ្ទៃបឹងតាកែវ រៀបចំវេទិកាអុំទូក សណ្ឋាគារលំដាប់ផ្កាយបួន និងផ្លូវក្រវ៉ាត់បឹងតាកែវ ផងដែរ។ ការលើកឡើងបែបនេះ នាឱកាស ឯកឧត្តម អភិបាលខេត្តតាកែវ អញ្ជើញធ្វើបទអន្តរគមន៍ ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមការងារចុះបញ្ជីវិនិយោគដែលមានទុនសមមូលក្រោម ៥លានដុល្លាអាមេរិក ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្ដម អភិបាលខេត្ត បានលើកឡើងថា ខេត្តតាកែវ ស្ថិតនៅប៉ែកនិរតី នៃព្រះរាជាណាចក្រកម្ពុជា មានក្រុង១ និងស្រុក៩ មានសង្កាត់៣និងឃុំ៩៧ និងមានភូមិចំនួន ១.១២១ ភូមិ និងមានផ្ទៃដីសរុបចំនួន ៣.៦៨០,១១ គ.ម២ ខេត្តមានព្រំប្រទល់ខាងជើង និងខាងកើតជាប់ខេត្តកណ្តាល ខាងលិចជាប់ខេត្តកំពង់ស្ពឺ […]
អភិបាលខេត្តកំពង់ធំ ៖ តាមការចង្អុលបង្ហាញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ខេត្តកំពង់ធំ បានរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងថា តាមការចង្អុលបង្ហាញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខេត្តកំពង់ធំ បានចូលរួមចំណែកជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការលើកឡើងបែបនេះ នាឱកាសដែលឯកឧត្តម ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញឡើងធ្វើបទអន្តរាគមន៍ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកំពង់ធំ ដើម្បីបង្កើតឱកាសការងារ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំប្រការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្ដម អភិបាល បានបន្តលើកឡើងថា ខេត្តកំពង់ធំស្ថិតនៅចំកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា ដែលចែកជាក្រុង០១ ស្រុក០៨ ឃុំ៧៣ សង្កាត់០៨ ភូមិ៧៦៥មានចម្ងាយ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ថយចុះ ១៧ភាគរយ ធៀបឆ្នាំ២០២៤
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បានថយចុះ ១៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ហើយការបង្ក្រាបក៏ទទួលលទ្ធផល ៩៦%។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ។ ការគូសបញ្ជាក់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។ នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគោរពរាយការណ៍ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថាអង្គសន្និបាត បានវាយតម្លៃប្រកបដោយមោទនភាព ចំពោះគ្រប់សមិទ្ធផល និងស្នាដៃដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងនគរបាលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃក្រសួងមហាផ្ទៃ សម្រេចបានក្នុងឆ្នាំ២០២៥ […]
រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំពិនិត្យ និងពង្រឹងយន្តការថែទាំផ្លូវលេខ ១៤២ ដើម្បីធានាសុវត្ថិភាព និងការធ្វើដំណើរជូនប្រជាពលរដ្ឋ
កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពង្រឹងយន្តការថែទាំផ្លូវលេខ ១៤២ ចាប់ពីចំណុចមុខមន្ទីរបក្សស្រុកភ្នំស្រួច រហូតដល់រង្វង់មូលកន្ទួត ស្រុកឱរ៉ាល់ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលបាលខេត្តមានប្រសាសន៍ថា ត្រូវមានវិធានការម៉ឺងម៉ាត់ចំពោះរថយន្តដឹកជញ្ជូនធន់ធ្ងន់ដឹកលើសទម្ងន់ដែលមិនគោរពច្បាប់ ដែលជាមូលហេតុធ្វើឱ្យផ្លូវឆាប់ខូច ការថែទាំផ្លូវលេខ ១៤២នេះ គឺជាកិច្ចការអាទិភាព ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស កំពង់ស្ពឺ ជីន ឆឹង អ៊ិនធើណេសិនណល ដែលបានចូលរួមចំណែកជួយសាងសង់ផ្លូវបេតុងប្រវែង ប្រមាណជាង១០គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤។ នេះគឺជាសមិទ្ធផលដែលកើតចេញពីកិច្ចសហការរវាងរដ្ឋ និងឯកជន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ ទន្ទឹមនឹងការអបអរសាទរសមិទ្ធផលនេះ ឯកឧត្តមក៏បានដាក់ចេញនូវវិធានការក្តៅ ណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្ត រៀបចំដាក់ជញ្ជីងថ្លឹងរថយន្តចល័តជាបន្ទាន់ ដើម្បីទប់ស្កាត់រថយន្តដឹកលើសទម្ងន់កំណត់ឱ្យខានតែបាន។ ឯកឧត្តមបានបន្តទៀតថា មិនត្រូវបណ្តែត បណ្តោយឱ្យបុគ្គលមួយចំនួនតូច ដែលគិត តែពីផលចំណេញផ្ទាល់ខ្លួន មកបំផ្លាញទ្រព្យសម្បត្តិសាធារណៈ […]










