ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារចាំបាច់មួយចំនួន ផ្អែកតាមសភាពការណ៍ និងស្ថានភាពសន្តិសុខបច្ចុប្បន្ន ដល់អង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ព្រមទាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្ថិតក្នុងស្រុកសំពៅលូន។ ក្នុងកិច្ចប្រជុំ លោកស្នងការនគរបាលខេត្ត បានពាំនាំនូវក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជូនដល់កងកម្លាំងជួរមុខគ្រប់អង្គភាព។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានស្តាប់របាយការណ៍លទ្ធផលការងាររបស់អង្គភាពនានា និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់។ លោកស្នងការនគរបាលខេត្ត ក៏បានដាក់ចេញទិសដៅសំខាន់ៗ ដើម្បីឱ្យអង្គភាពយកទៅអនុវត្តបន្ត រួមមាន ការត្រួតពិនិត្យ និងជំរុញការអនុវត្តបទបញ្ជាលេខ ០១ និង ០៣ របស់រាជរដ្ឋាភិបាល ព្រមទាំងផែនការលេខ ០០៣ របស់ក្រសួងមហាផ្ទៃ។ លើសពីនេះ ក្នុងកិច្ចប្រជុំបានផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម និងកូរ៉េ។ ជាទីបញ្ចប់ លោកស្នងការនគរបាលខេត្ត បានពិភាក្សា និងដោះស្រាយសំណើ សំណូមពរ ព្រមទាំងបញ្ហាប្រឈមផ្សេងៗ […]
ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ាង រ៉ាស៊ី អញ្ជើញជាអធិបតី ក្នុងពិធីធ្វេីបទបង្ហាញផ្សព្វផ្សាយអនុក្រឹត្យ ស្តីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិ
ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ាង រ៉ាស៊ី អនុប្រធានក្រុមប្រឹក្សានីតិកម្ម តំណាងឯកឧត្តម ហ៊ន យុវនា ប្រធានក្រុមប្រឹក្សានីតិកម្ម បានអញ្ជើញជាអធិបតី និងធ្វើបទបង្ហាញផ្សព្វផ្សាយអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិនៃក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានក្រុមប្រឹក្សានីតិកម្ម លោក លោកស្រីសមាជិកក្រុមប្រឹក្សានីតិកម្ម ប្រធាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្ត្រីនគរបាលជាតិនៃក្រុមប្រឹក្សានីតិកម្មជាច្រេីនរូបទៀត ។ ក្នុងពិធីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ាង រ៉ាស៊ី អនុប្រធានក្រុមប្រឹក្សានីតិកម្ម បានមានប្រសាន៍លើកឡើងថាយោងមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមកនេះ ឱ្យអង្គភាពនានាចំណុះក្រសួងមហាផ្ទៃផ្សព្វផ្សាយអនុ ក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិឱ្យបានដល់មន្ត្រីតាមអង្គភាពក្រោមឱវាទ។ សូមបញ្ជាក់ថា កន្លងមកយើងមានអនុក្រឹត្យលេខ ០៨ ចុះថ្ងៃទី២១ ខែកញ្ញា […]
អភិបាលខេត្តកំពង់ធំ ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ត្រូវទុកដាក់ថែរក្សាឱ្យបានល្អ និងមានសុវត្ថិភាព
(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ។ ប្រសាសន៍ដ៏មានអត្ថន័យនេះ ត្រូវបានឯកឧត្តម នួន ផារ័ត្ន លើកឡើងនៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១.២៩៦ប័ណ្ណ ត្រូវបានអាជ្ញាធរខេត្តកំពង់ធំ និងមន្ទីរជំនាញ ចែកជូនប្រជាពលរដ្ឋចំនួន ០១ភូមិ នៅវត្តកំពឺត ភូមិកំពឺត ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តម អភិបាលខេត្ត បន្តថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់ ក្រោមការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ […]
ឯកឧត្តម នី គឹមសាន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចាប់ផ្តើមនៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចធន់នឹងអាកាសធាតុ
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ ថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងកិច្ចប្រជុំស្តីពីការចាប់ផ្តើមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចធន់នឹងអាកាសធាតុ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមទីប្រឹក្សា Landell Mills ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រុមការងារ ADB សរុបចំនួន៤០រូប (ស្រ្តី៨រូប) ព្រមទាំងមានការចូលរួមតាមរយៈប្រព័ន្ធ ZOOM ពីអ្នកពាក់ព័ន្ធ និងតំណាងខេត្តគោលដៅរបស់គម្រោងរួមមាន ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម ព្រៃវែង ពោធិ៍សាត់ ឧត្តរមានជ័យ និងខេត្តព្រះវិហារផងដែរ។ កិច្ចប្រជុំនេះមានគោលបំណងបញ្ជាក់ពីលទ្ធភាពជោគជ័យនៃគម្រោង ដូចជាលទ្ធភាពបច្ចេកទេស លទ្ធភាពសេដ្ឋកិច្ច និងការត្រៀមរៀបចំគម្រោង។លើសពីនេះ ដើម្បីសម្រេចបាននូវ កច្ចព្រមព្រៀងរវាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) លេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ […]
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រជាជនចិន និង វៀតណាម។ កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្ត ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោកនាយ នាយរង ការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុក មេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោក។ លោកឧត្តមសេនីយត្រី រ៉ែម វីរ: ស្នងការរង ផែនការងារសេនាធិការ បានឡើងអានផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់ប្រជាជនចិន និង វៀតណាម និង ផែនការផ្សេងៗ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការ ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវ៖ -ត្រូវក្តាប់រាល់ពត៌មាននិងគ្រប់គ្រងរាល់សភាពការណ៍អសន្តិសុខផ្សេងៗ -ត្រូវសហការឱ្យបានល្អជាមួយ សមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញទស្សនកិច្ចស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគីយ៉េ
តួកគីយ៉េ ៖ រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ទស្សនកិច្ចស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋតួកគីយ៉េ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគីយ៉េ ក្នុងក្របខណ្ឌនៃការផ្លាស់ប្ដូរបទពិសោធលើការងារគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
កម្លាំងនគរបាលខេត្តសៀមរាប ចុះសម្រួលចរាចរណ៍ ជូនសិស្សានុសិស្ស នៅតាមសាលារៀន
សៀមរាប៖ ថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះសម្រួលចរាចរណ៍ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនបានជាប្រចាំ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
អភិបាលខេត្តពោធិ៍សាត់ លើកឡើងថា ការបង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសង ជាការងារអាទិភាព ដែលត្រូវលុបបំបាត់ឱ្យអស់ពីមូលដ្ឋានភូមិ-ឃុំ
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានលើកឡើងថា ការបង្ក្រាបគ្រឿងញៀន ត្រូវចាត់ទុកជាការងារអាទិភាពខ្ពស់បំផុត ដោយត្រូវលុបបំបាត់ទាំងការប្រើប្រាស់ និងការចែកចាយនៅក្នុងមូលដ្ឋានភូមិ-ឃុំ។ ការលើកឡើងនេះធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីពង្រឹងតួនាទីភារកិច្ច និងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឈានទៅធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋ នៅមូលដ្ឋានរដ្ឋបាលស្រុកតាលោសែនជ័យ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាស្រុក ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងនគរបាល កងរាជអាវុធហត្ថ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ មេភូមិ និងមន្ត្រីមូលដ្ឋានជាច្រើនរូប។ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា ស្រុកតាលោសែនជ័យ កំពុងមានការលិចឡើងករណីល្បែងស៊ីសង និងគ្រឿងញៀន ដែលជាសញ្ញាព្រមានកម្រិតខ្ពស់ ទាមទារឱ្យអាជ្ញាធរ និងកងកម្លាំងមូលដ្ឋាន ត្រូវងើបចេញពីភាពស្ពឹកស្រពន់ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់។ ឯកឧត្តម ខូយ រីដា បានបន្តថា ត្រូវមានវិធានការក្តៅក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែងអនឡាញ ដែលបង្កឱ្យមានអសន្តិសុខសង្គម ព្រមទាំងពង្រឹងការអប់រំច្បាប់ចរាចរណ៍ ការត្រួតពិនិត្យគ្រឿងស្រវឹងក្នុងមូលដ្ឋាន និងត្រូវក្តាប់មុខសញ្ញាក្មេងទំនើងឱ្យបានច្បាស់លាស់ ដើម្បីអប់រំ ឬចាត់វិធានការតាមផ្លូវច្បាប់។ […]
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
សៀមរាប ៖ នៅរសៀលថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅសាលប្រជុំសាលាដំបូង និងអយ្យការអមសលាដំបូងខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកព្រះរាជអាជ្ញារង លោកស្នងការរង ទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់, លោកស្នងការរង ទទួលជំនួយដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក, លោកនាយ-នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក, លោកនាយផ្នែកដោះស្រាយនីតិវិធី, លោកអធិការ-អធិការរងនគរបាលក្រុង-ស្រុកទាំង១៣ ដែលពាក់ព័ន្ធផងដែរ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ឯកឧត្តម គួច ចំរើន ទទួលជួបពិភាក្សាការងារជាមួយ ទីប្រឹក្សាសម្រាប់ការរីកចម្រើន នៃស្ថានឯកអគ្គរដ្ឋទូតអង់គ្លេស មានបំណងចង់មកវិនិយោគក្នុងភូមិសាស្ត្រខេត្ត
កណ្ដាល ៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី Lucy Wallace ទីប្រឹក្សាសម្រាប់ការរីកចម្រើន នៃស្ថានឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងចង់មកវិនិយោគក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម គួច ចំរើន បានគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ លោកស្រី Lucy Wallace និងក្រុមការងារទាំងអស់ ដែលមានបំណងចង់មកវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់មន្ទីរពាក់ព័ន្ធត្រូវផ្ដល់កិច្ចសហការឱ្យបានល្អ ជួយសម្រួលដល់ដំណើរការនៃការវិនិយោគផ្សេងៗ ដើម្បីជួយផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្ត៕ ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល










