កណ្ដាល ៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងអភិបាលរងខេត្ត និងមន្ទីរពាក់ព័ន្ធ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី Lucy Wallace ទីប្រឹក្សាសម្រាប់ការរីកចម្រើន នៃស្ថានឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងចង់មកវិនិយោគក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម គួច ចំរើន បានគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ លោកស្រី Lucy Wallace និងក្រុមការងារទាំងអស់ ដែលមានបំណងចង់មកវិនិយោគនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់មន្ទីរពាក់ព័ន្ធត្រូវផ្ដល់កិច្ចសហការឱ្យបានល្អ ជួយសម្រួលដល់ដំណើរការនៃការវិនិយោគផ្សេងៗ ដើម្បីជួយផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្ត៕
ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល













