ព្រៃវែង៖ នៅថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ឆ្នាំ២០២៦ នៅសាលប្រជុំពហុបំណង សាលាខេត្តព្រៃវែង៕
ព័ត៌មានជាតិ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារវះកាត់ និងសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង
នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានអញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារវះកាត់ និងសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ អគារវះកាត់ និងសង្គ្រោះបន្ទាន់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងលោកជំទាវ ញ៉ែម សាខន ស ខេង។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ៖ បច្ចុប្បន្នខេត្តកំពង់ស្ពឺបានក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាគោលដៅទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស
ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ បច្ចុប្បន្នខេត្តកំពង់ស្ពឺបានក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងជាគោលដៅទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការសម្របសម្រួលយ៉ាងល្អពីអាជ្ញាធរ បានធ្វើឱ្យអ្នកវិនិយោគជាច្រើនសម្រេចចិត្តមកបណ្តាក់ទុនបង្កើតរោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តកំពង់ស្ពឺយ៉ាងច្រើនកុះករ។ ការលើកឡើងយ៉ាងដូច្នេះ នាឱកាសដែល ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងកាត់ខ្សែបូសម្ពោធឆ្លងព្រះវិហារថ្មី ក្នុងវត្តអង្គតាប្រាក់ ដែលស្ថិតនៅភូមិក្បាលទឹកក្រោម ឃុំជាំសង្កែ ស្រុកភ្នំស្រួចដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកយាយ លោកតា និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងបានថ្លែងនូវការកោតសរសើរចំពោះសាមគ្គីភាពរបស់ពុទ្ធបរិស័ទដែលបានកសាងសមិទ្ធផលដ៏វិសេសវិសាលនេះ។ ឯកឧត្តមក៏បានចូលរួមអបអរសាទរ សមិទ្ធផលព្រះវិហារថ្មីដ៏ស្កឹមស្កៃក្នុងវត្តអង្គតាប្រាក់នាថ្ងៃនេះ គឺជាផ្លែផ្កាដែលកើតចេញពីសុខសន្តិភាព […]
ឯកឧត្ដម ឧត្តមសេនីយ៍ ឯក សុខ វាសនា ចុះត្រួតពិនិត្យទីតាំងឃ្លាំង Cargo អាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ ដើម្បីចុះសួរសុខទុក្ខ លើកទឹកចិត្ត ដល់កងកម្លាំងប្រចាំការ
នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទៅទីតាំងឃ្លាំង Cargo អាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ ដើម្បីចុះសួរសុខទុក្ខ លើកទឹកចិត្ត ដល់កងកម្លាំងប្រចាំការ រួមមានកងកម្លាំងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កងកម្លាំងតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារសុខាភិបាល និងកងកម្លាំងអាវុធហត្ថ និងប្រគល់ថវិកាមួយចំនួនឧបត្ថម្ភដល់កម្លាំងប្រចាំការសរុប ៣១៣នាក់ ។ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ នាំយកថវិកា គ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន
ខេត្តបន្ទាយមានជ័យ៖ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមជាមួយ លោកឧត្តមសេនីយ៍ត្រី ស្នងការរង ព្រមទាំងសហការីបានចុះសួរសុខទុក្ខ នាំយកថវិកា គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ប្រគល់ជូនដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្របន្ទាយមានជ័យ ដែលមានកងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៦។ ការចូលរួមឧបត្ថម្ភនេះគឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ក្នុងឱកាសនោះផងដែរ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងរូបលោកផ្ទាល់សូមកងកម្លាំងទាំងអស់ដែលកំពុងឈរជើងនេះមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ក្នុងនាមកងកម្លាំងទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលតែងតែគិតគូរនិងយកចិត្តទុកដាក់ដល់កងម្លាំងក្នុងបេសកម្មជួរមុខ និងសូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជេីញចូលរួមជូនដំណើរសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញទៅចូលរួមកិច្ចប្រជុំលើកដំបូង ក្រុមប្រឹក្សាសន្តិភាព នៅរដ្ឋធានីវ៉ាស៊ីនតោន
នៅយប់ថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួមជូនដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំលើកដំបូង នៃក្រុមប្រឹក្សាសន្តិភាព នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក និងអញ្ជើញទស្សនកិច្ចការងារ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ស្នងការនគរបាលខេត្តសៀមរាប ចុះត្រួតពិនិត្យដឹកនាំបញ្ជា និងដាក់ពង្រាយកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត
សៀមរាប ៖ ថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យដឹកនាំបញ្ជា និងដាក់ពង្រាយកម្លាំងសម្រួលចរាចរណ៍ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី រួមជាមួយនូវថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើន ជូនដល់ក្រុមគ្រួសាររបស់វីរយុទ្ធជនពលី ក្នុងសមរភូមិការពារទឹកដី ដែលជាអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញសំណេះ សំណាលនិងណែនាំតម្រង់ទិសដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌
នៅព្រឹកថ្ងៃអាទិត្យទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ដែលកំពុងសិក្សា ហ្វឹកហាត់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាសាលសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ- B)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ពិធីសំណេះសំណាលនេះធ្វើឡើងក្នុងគោល បំណងដើម្បីតម្រង់ទិសដល់សិក្ខាកាមទាំងអស់ ឱ្យយល់អំពីវិន័យ បទបញ្ជាផ្ទៃក្នុងនានាដែលសាលាបានកំណត់។ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា
ឯកឧត្តម ឃួង ស្រេង៖ ផ្លូវថ្មើរជើងចតុមុខ មិនត្រឹមតែជាកន្លែងដើរកម្សាន្តពេលរាត្រីដ៏ពេញនិយម និងមានការសម្តែងប្លែកភ្នែកប៉ុណ្ណោះទេ តែពេលនេះផ្លូវថ្មើរជើង ក៏បានក្លាយជាទីតាំងផ្សព្វផ្សាយដ៏ពេញនិយមបំផុត
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា ផ្លូវថ្មើរជើងចតុមុខ មិនត្រឹមតែជាកន្លែងដើរកម្សាន្តពេលរាត្រីដ៏ពេញនិយម និងមានការសម្តែងប្លែកភ្នែកប៉ុណ្ណោះទេ តែពេលនេះផ្លូវថ្មើរជើង ក៏បានក្លាយជាទីតាំងផ្សព្វផ្សាយដ៏ពេញនិយមបំផុត។ជាក់ស្តែងនៅថ្ងៃនេះផ្លូវថ្មើរជើង បានបង្ហាញសមទ្ធិផលជាតិ តួរយ៉ាងពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦ថែមទៀតផង។ ការថ្លែងរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងឱកាសអញ្ជើញ ក្នុងពិធីបើកពិព័រណ៍ផលិតផលរ៉ែ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពកាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនតេជោមាស តេជោយ៉ត តាមបណ្ដោយផ្លូវថ្មើរជើងចតុមុខ សង្កាត់ផ្សារកណ្តាលទី១ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង ថ្លែងទៀតថាដើម្បីជំរុញឱ្យវិស័យទេសចរណ៍កាន់តែមានភាពកើតឡើងបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ។ ផ្លូវថ្មើជើងថ្មីនេះបានទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិក្នុងមួយថ្ងៃប្រមាណ៨ទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី,ជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ជាទីក្រុងមានភ្ញៀវទេសចរណ៍ចូលចិត្តមកកម្សាន្តជាងគេនិងទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ២០២៦នេះផងដែរ៕
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការបង្កបង្កើនផលដំណាំបន្លែ របស់បងប្អូនប្រជាកសិករ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ
ប៉ៃលិន៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលដោយផ្ទាល់ ការបង្កបង្កើនផលដំណាំបន្លែ ក្នុងខេត្តប៉ៃលិន ព្រមទាំងលើកទឹកចិត្តដល់ប្រជាកសិករធ្វើការផលិតឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ដែលធានាបាននូវតម្លៃសមរម្យ និងគុណភាព តាមបែបធម្មជាតិ ប្រកបដោយទំនុកចិត្ត មិនប៉ៈពាល់ដល់សុខភាព។ លោកជំទាវ បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី បានជំរុញក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ធ្វើ ការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺ ធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូន ប្រជាកសិករ ទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមាន សុវត្ថិភាព ដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេស ផលិតកសិផលទាំងបរិមាណ និងគុណភាព ទៅតាមតម្រូវ ការ ទីផ្សារក្នុងស្រុក និងនាំចេញ។ លោកជំទាវ បានមានប្រសាសន៍បន្តថា៖ នៅខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា […]










