នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទៅទីតាំងឃ្លាំង Cargo អាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ ដើម្បីចុះសួរសុខទុក្ខ លើកទឹកចិត្ត ដល់កងកម្លាំងប្រចាំការ រួមមានកងកម្លាំងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កងកម្លាំងតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារសុខាភិបាល និងកងកម្លាំងអាវុធហត្ថ និងប្រគល់ថវិកាមួយចំនួនឧបត្ថម្ភដល់កម្លាំងប្រចាំការសរុប ៣១៣នាក់ ។
ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍










