ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង រៀបចំអបអរខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនាឆ្នាំ ២០២៦ ក្រោមប្រធានបទសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ

ព្រៃវែង៖ នៅថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំអបអរសាទរខួបលើកទី ១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទដ៏មានអត្ថន័យ៖ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្រោមអធិបតីភាព ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងលោកជំទាវ។ ​ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មានប្រសាសន៍ថា ការរៀបចំអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ប្រធានបទនេះរំលឹកថា សន្តិភាព និងសន្តិសុខ មិនត្រឹមតែជាវត្ថុបំណងនៃប្រជាជាតិមួយ ឬ ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាជាតថភាពជាក់ស្តែង ដែលផ្តើមចេញពីផ្ទះរបស់យើង សហគមន៍ និងជីវិតប្រចាំថ្ងៃ របស់ស្ត្រី និងក្រុមគ្រួសារ។   ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា ស្រី្តគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច […]

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ

ប៉ៃលិន៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុកមានការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាឡើងពីមួយ ថ្ងៃទៅមួយថ្ងៃគួរជាទីមោទន។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្ននេះអាជ្ញាធរខេត្តប៉ៃលិន បានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែរលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធការកែរលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី ការសម្អាត អនាម័យបរិស្ថាននៅតាមទីសាធារណៈនិងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានា ដើម្បីឱ្យខេត្តប៉ៃលិនប្រែក្លាយ ជាខេត្តមួយ មានការរីកចម្រើននិងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍សម្រាប់ថ្ងៃអនាគតផងដែរ។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ […]

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាលខួបលើកទី១១៥ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ “

នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាលខួបលើកទី១១៥ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ “ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលទាំង១៤ខណ្ឌ និងមន្ត្រីនគរបាលក្រោមឱវាទជានារីទាំងអស់ និវត្តន៍ជនជានារី មន្ត្រីកិច្ចសន្យាជានារី បុគ្គលិកនារីថែទាំអគារ សរុបចំនួន៧២៤នាក់ ។ ក្នុងឱកាសនោះ លោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង ទទួលការងារយ៉េនឌ័រ បានឡើងអានព្រះរាជសារជូនពរទាំងស្រុង របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយភ្ជាប់នូវអត្ថន័យខ្លឹមសារជ្រាលជ្រៅប្រកបដោយក្តីនឹករលឹក និងក្តីស្រលាញ់ ជូនដល់នារីទូទាំងប្រទេស ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ពាំនាំបណ្តាំសាកសួរសុខទុក្ខពីសំណាក់ […]

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ។ ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តម ខូយ រីដា បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ ឯកឧត្តម វ៉ាង វិនប៊ីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅខេត្តពោធិ៍សាត់ ដែលនេះសបញ្ជាក់ឱ្យឃើញ ពីចំណងមិត្តភាពដែកថែបដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ឯកឧត្តមបានបង្ហាញនូវជំហរយ៉ាងមុតមាំ និងបានលើកឡើងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការបង្ក្រាបឱ្យខាងតែបាន នូវឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) នៅក្នុងមូលដ្ឋានខេត្ត ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងកិត្តិយសរបស់ខេត្ត។ ឯកឧត្តម វ៉ាង វិនប៊ីន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ដល់អាជ្ញាធរខេត្តពោធិ៍សាត់ ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online)។ ជាមួយគ្នានោះ ឯកឧត្តមបានស្នើរដ្ឋបាលខេត្ត ជួយការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋចិនដែលរស់នៅ និងប្រកបអាជីវកម្មក្នុងខេត្ត […]

ព័ត៌មានជាតិ

ឯកឧត្ដម ឃួង ស្រេង ៖ កុំសន្តិភាពថា «បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)អស់ហើយពីក្នុងមូលដ្ឋានរបស់ខ្លួនឱ្យសោះ»ពួកគេអាចជ្រកនៅទីតាំងដែលយើង​នឹក​ស្មាន​មិនដល់​ក៏អាច​ថាបាន​

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានណែនាំថា៖ កុំសន្តិភាពថា «បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)អស់ហើយពីក្នុងមូលដ្ឋានរបស់ខ្លួនឱ្យសោះ» ពួកគេអាចជ្រកនៅទីតាំងដែលយេីង​នឹក​ស្មាន​មិនដល់​ក៏អាច​ថាបាន​។  ដូច្នេះសូមអាជ្ញាធរខណ្ឌ និងកងកម្លាំងទាំងអស់ត្រូវត្រួតពិនិត្យ និងបោសសម្អាតឱ្យបានដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។   ការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេងបែបនេះបានធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារ បង្ក្រាបនិងបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃសៅរ៍​ ទី០៧ ខែមីនា​ ឆ្នាំ​២០២៦នេះ​ នៅសាលារាជធានីភ្នំពេញ។   ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា តាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យធ្វើការបង្រ្កាប បោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះនៅពាក់កណ្តាលខែមីនាឆ្នាំ២០២៦ខាងមុខ។ ដូច្នេះយើងនៅពេលតែ១សប្តាហ៍ទៀតប៉ុណ្ណោះ​ ដើម្បីអនុវត្តផែនការនេះឱ្យទទួលបានជោគជ័យ។ កន្លងមកនេះយើងអនុវត្តការងារនេះបានល្អប្រសើរហើយ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងកុំសន្តិភាពពេក ពួកគេអាចជ្រកនៅតាមទីតាំងមួយចំនួន ដែលយើងនឹកស្មានមិនដល់។ ជាមួយនិងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះហើយ ល្បែងស៊ីសងគ្រប់ប្រភេទនិងគ្រឿងញឿន ក៏ត្រូវបន្តបោសសម្អាតផងដែរ ដើម្បីបង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។ ឥឡូវយើងកំពុងតែដើរលើផ្លូវត្រូវហើយ សូមបន្តដើរលើផ្លូវនេះទៅមុខទៀត […]

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម​ ស្នើដល់​ស្ត្រីខ្មែរគ្រប់រូប​ បង្កើនឆន្ទៈមុតស្រួច ក្នុងការវិវត្តលូតលាស់ជាមួយប្រាជ្ញា និងបទពិសោធឈរលើគន្លងផ្លូវគតិបណ្ឌិត

(កំពង់ចាម​)៖ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នេីដល់ស្ត្រីខ្មែរគ្រប់រូប​ ត្រូវតែបង្កើនឆន្ទៈឱ្យមុតស្រួច ក្នុងការវិវត្តលូតលាស់រីកចម្រើនជាមួយប្រាជ្ញា ស្មារតី និងបទពិសោធដោយឈរលើគន្លងផ្លូវមួយប្រកបដោយគតិបណ្ឌិត។​ ការថ្លែងបញ្ជាក់បែបនេះ នាឱកាសដែល ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុន ចាន់ដា និងលោកជំទាវ ញូង ចរិយា អញ្ជើញចូលរួមជាអធិបតី ក្នុងឱកាសអបអរសាទរខួប អុស្សាវរីយ៍លើកទី១១៥​ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ«សន្តិភាពនិងសន្តិសុខសម្រស់ស្រ្តី​ និងគ្រួសារ​»​ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី​៧​ ខែមីនា​ ឆ្នាំ​២០២៦​ នៅសាលាខេត្តកំពង់ចាម ។ ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានលេីកជាគោលការណ៍ថា​ ត្រូវតែរួមចំណែកយ៉ាងសកម្ម​ ក្នុងកិច្ចខិតខំប្រឹងប្រែង​ ដើម្បីកសាង និងថែរក្សាសន្តិភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់​ ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំង​ ដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្ត្រី និងគ្រួសារ ព្រោះថា ស្ត្រីជាបុរេ លក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា‎ ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ

កំពង់ស្ពឺ៖ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធី អបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន ព្រមទាំងមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជានារីយ៉ាងច្រើនកុះករ។‎‎ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនស្ត្រីទាំងអស់ ជាពិសេសមន្ត្រីរាជការដែលបានបូជាកម្លាំងកាយចិត្ត ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្តកំពង់ស្ពឺឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមបានបញ្ជាក់ថា តម្លៃនៃសន្តិភាព ប្រធានបទឆ្នាំនេះចង់បង្ហាញថា បើគ្មានសន្តិភាពទេ ស្ត្រី និងកុមារគឺជាអ្នករងគ្រោះមុនគេ សន្តិភាពគឺជាមូលដ្ឋានគ្រឹះដែលអនុញ្ញាតឱ្យស្ត្រីអាចប្រើប្រាស់សិទ្ធិសេរីភាពពេញលេញក្នុងការរៀនសូត្រ ការធ្វើធុរកិច្ច និងការចូលរួមក្នុងកិច្ចការនយោបាយ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកស្ត្រីជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ» និងបានដាក់ចេញនូវគោលនយោបាយគាំពារស្ត្រីជាបន្តបន្ទាប់ ដើម្បីធានាបាននូវសមធម៌យេនឌ័រ។‎‎ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបិទវគ្គបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន និងសមាទានធុតង្គវត្ត

ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស​ សុខា​ និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អញ្ជើញជាអធិបតីពិធីបិទវគ្គបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន និងសមាទានធុតង្គវត្ត នៅវត្តពោធិ៍រតនារាម ហៅវត្តត្នោត ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សីស្រុកពោធិ៍រៀង។

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំង ណែនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈ នៅតាមស្ថានីយ

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានណែនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈ នៅតាមស្ថានីយ។ ការណែនាំរបស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំការងារពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ និងការត្រៀមទទួលវត្តមានរបស់ថ្នាក់ដឹកនាំដែលនឹងអញ្ជើញបំពេញការងារ នៅខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីឈរជើងក្នុងខេត្ត អធិការនគរបាលក្រុង ស្រុក នាយកទីចាត់ និងប្រធានអង្គភាពចំណុះសាលាខេត្ត។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានណែនាំដល់ថ្នាក់ដឹកនាំ មន្ទីរជំនាញ សមត្ថកិច្ច ជាពិសេស អាជ្ញាធរមូលដ្ឋានក្រុងស្រុក ឃុំសង្កាត់ ចំពោះមុខស្ថានភាពបច្ចុប្បន្ន ត្រូវយកចិត្តទុកដាក់តាមដាន […]

ព័ត៌មានជាតិ

ក្នុងឆ្នាំ២០២៥ មានប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់អាវុធជូនអាជ្ញាធរមានសមត្ថកិច្ច ចំនួន១២៧ដើម

ក្នុងឆ្នាំ២០២៥ មានប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់អាវុធជូនអាជ្ញាធរមានសមត្ថកិច្ច ចំនួន ១២៧ ដើម។ អាវុធទាំងនោះ រួមមាន ខ្លី២៦ដើម វែង៣៤ដើម កែឆ្នៃ១៥ដើម និងអាវុធចាស់ៗបន្សល់ទុកពីសម័យសង្គ្រាមចំនួន៥២ដើម។ សូមអរគុណពលរដ្ឋល្អ!