ព័ត៌មានជាតិ

ឯកឧត្តម លី សុផាណា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោល នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព នៅតាមទីតាំងរស់នៅប្រមូលផ្តុំ

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម លី សុផាណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោលនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព នៅតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គស្នងការរង ប្រធានសេនាធិការដ្ឋាន លោក លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ស្នងការរងនគរបាលរាជធានី-ខេត្ត នាយ-នាយរងការិយាល័យ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្រ្តីនគរបាលតាមមូលដ្ឋានជាជនបង្គោល និងបង្កើនជំនាញដល់មន្ត្រី និងសន្តិសុខឯកជនក្នុងការគ្រប់គ្រងសន្តិសុខនៅតាមទីតាំងប្រមូលផ្តុំដូចជា បុរី ខុនដូ អាផាតមិន និងសណ្ឋាគារ ឱ្យស្របទៅតាមការអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាការលើកកម្ពស់ការសហការរវាងសមត្ថកិច្ចមូលដ្ឋាន និងភ្នាក់ងារសន្តិសុខ ដើម្បីលុបបំបាត់បទល្មើស បានទាន់ពេលវេលា៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.