ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីកិច្ចសហការរៀបចំផែនការ និងយន្តការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជេីញចូលរួមពី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប អគ្គនាយក អគ្គស្នងការរងនគរបាលជាតិ អគ្គលេខាធិការរង អគ្គនាយករង អនុប្រធានសេនាធិការ ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធជាច្រេីនរូបទៀត។
ក្នុងកិច្ចប្រជុំនេះ មានគោលបំណងដេីម្បី ពិនិត្យ ពិភាក្សា ផ្តល់មតិយោបល់ ឆ្លងទៅលេីសេចក្តីព្រាងអំពី ផែនការរួម ពាក់ព័ន្ធនឹងផែនការ ការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ សម្រាប់ដំណើរការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នេះ រួមមាន៖ ស្ថានការណ៍នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅ គោលបំណងនិងសំណូមពរ មុខសញ្ញានិងគោលដៅដែលត្រូវការពារ រង្វង់ការពារសន្តិសុខការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ការរៀបចំនិងភារកិច្ចរបស់ភ្នាក់ងារសន្តិសុខបោះឆ្នោត គ.ស.អ និង គ.ជ.ប កិច្ចសហការរវាងយន្តការ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត គំនូសបង្ហាញអំពីកិច្ចសហការសន្តិសុខបោះឆ្នោតរវាង គ.ជ.ប និង គ.ស.អ ការចាត់តាំងអនុវត្ត និងការងារទំនាក់ទំនង។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ















