ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ចុះជួបសំណេះ សំណាល សួរសុខទុក្ខ និងនាំយកនូវ គ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងដែលកំពុងឈរជើងនៅជួរមុខ ប្រចាំទិសខេត្តព្រះវិហារ

ខេត្តព្រះវិហារ​៖ ថ្ងៃទី១​ ខែមេសា ឆ្នាំ២០២៦​ ដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមាន​ការណែនាំពី​ ឯកឧត្តម​ ​នាយឧត្ដមសេនីយ៍​ ខេង​ សុមេ​ធ​ អគ្គស្នងការ​រង​នគរបាលជាតិ​ និងជា​ប្រធាន​គណៈបញ្ជាការ​នគរបាលជាតិ​ប្រចាំទិស​ភូមិ​ភាគ​ទី៣​ ភូមិ​ភាគ​ទី៤​ និងភូមិ​ភាគ​ទី៥​ លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត​ ដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ឧបត្តម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅជួរមុខ ប្រចាំទិសខេត្តព្រះវិហារ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.