ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៦

តាកែវ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្តខែមីនា ឆ្នាំ២០២៦ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

ពិធីនេះ ក៏មានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣៣ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៦០៣ លោកអធិការ លោក លោកស្រីអធិការរងទទួលផែនការងារសេនាធិការ សន្តិសុខ ព្រហ្មទណ្ឌ សណ្ដាប់ធ្នាប់ គ្រឿងញៀន និងអត្តសញ្ញាណប័ណ្ណ គ្រប់ ក្រុង/ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង១០០ប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធផងដែរ៕

ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.