ព័ត៌មានសន្តិសុខសង្គម

លោក ដួង តារា អ្នកឧកញ្ញ៉ា លី សាម៉េត អញ្ជើញជួបបងប្អូនប្រមាណជា១.០០០នាក់ ដែលចុះចូលជាមួយគណបក្សប្រជាជន!

(ក្រចេះ)៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទ្រឹស្ដីការគណៈរដ្ឋមន្ត្រី ។

បានអមដំណើរអ្នកឧកញ្ញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។

បានអញ្ជើញជួបសំណេះ សំណាលជាមួយ បងប្អូនប្រមាណជាចំនួន១.០០០នាក់ មកពីគណបក្សផ្សេងៗ នៅបរិវេនវត្តសណ្ដាន់ ក្នុងភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។

កម្មវិធីននេះក៏មានការអមដំណើរដោយលោក មួង ឃីម លោកឧកញ៉ា សោម សុខរ៉ាឌី រួមជាមួយនិងក្រុមការងារស្ម័គ្រចិត្តលោកបណ្ឌិត ដួង តារា ជាច្រើនរូបទៀតផងដែរ។

ក្នុងនោះអ្នកឧកញ្ញ៉ា លី សាម៉េត បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខប្រជាពលរដ្ឋពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មកកាន់បងប្អូនទាំងអស់គ្នា។

អ្នកឧកញ្ញ៉ា ប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រោះសម្តេចតេជោ។

គឺពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់សម្តេច ណាស់ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគឺដូចជាសុខទុក្ខរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចដែលជាប្រមុខដឹកនាំ។

អ្នកឧកញ្ញ៉ា លី សាម៉េត សូមឲ្យបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ ខាងមុខនេះ។ មានសន្តិភាពទើបយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ ។

ក្នុងឱកាសនេះផងដែរលោកបណ្ឌិត ដួង តារា បានមានប្រសាសន៍សំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ។

ព្រមទាំងបង្ហាញនូវអារម្មណ៍ផ្ទាល់ខ្លួនអំពីសកម្មភាពការងាររបស់ លោកនាពេលកន្លងមក ក្នុងការបម្រើសម្ដេចក៏ដូចជាបងប្អូនប្រជាពលរដ្ឋ និងបានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋកុំចំណាយពេលវេលាថវិកាលើការឃោសនាអគតិផ្សេងៗ។

ហើយលោកបណ្ឌិតពិតជាមានការសោកស្ដាយចំពោះបងប្អូនខ្មែរមួយចំនួនដែល មានឱកាសទៅរស់នៅឯបរទេស បែរជាព្យាយាម ញុះញ៉ង់បំផ្លាញប្រទេស កំណើតរបស់ខ្លួនទៅវិញ។យើងចូលរួមកសាងអំពើល្អ និងអាណិតស្រឡាញ់ប្រជាពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

bvt

Leave a Reply

Your email address will not be published.