(ភ្នំពេញ)៖ ថ្លែងក្នុងពេល អញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទម្លាយថាៈ មូលហេតុដែល អភិបាលក្រុងតាខ្មៅ ត្រូវដកចេញពីតំណែង ព្រោះមិនព្រមមើលផ្លូវខូច។
សូមជម្រាបថាៈ កន្លងមកមានសារព័ត៌មានជាច្រើនស្ថាប័ន បានផ្សាយរិៈគន់ ។
ទៅលើអាជ្ញាធរក្រុងតាខ្មៅ ពាក់ព័ន្ធផ្លូវខូច ជាច្រើនខ្សែ បែរជាមិនអើពើមិនខ្វល់ មិនព្រមធ្វើនិងមិនជួសជុល ។
បណ្ដាលឱ្យ ពលរដ្ឋក៍ដូចជាអ្នកដំណើរ មានការរអ៊ូរទាំជួបការលំបាក.!។
លុះក្រោយមកគេឃើញលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចុះពិនិត្យនិងដាក់ផែនការជួសជុលជាបន្តបន្ទាប់.!។
រហូតដល់ថ្ងៃទី២២.០៨.២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្លាស់ប្ដូរអភិបាលក្រុងតាខ្មៅ ខេត្តកណ្ដាល។
ដោយសម្រេចតែងតាំងលោក ឃឹម សំភារ ជាអភិបាលក្រុងតាខ្មៅ ជំនួសលោក នូ សុវណ្ណរ៉ា ដែលត្រូវឱ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកណ្ដាល៕