ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦

នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធដោយផ្ទាល់ នាសាល សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ- B) និងតាមប្រព័ន្ធអនឡាញ (Zoom Meeting) សម្រាប់សាលានគរបាលជាតិភូមិភាគទាំង៦ និងសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នៅតាមបណ្តាខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភា បានថ្លែងកោតសរសើរដល់គ្រប់អង្គភាពចំណុះនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ច ដោយមានកិច្ចសហការ សាមគ្គីភាពរឹងមាំ ឆន្ទៈមោះមុត ទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តខ្ពស់ជាប្រចាំ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងរយៈពេលមួយខែនេះ បណ្ឌិត្យសភា បានសម្រេចនូវលទ្ធផលការងារសំខាន់ៗគួរជាទីមោទនៈ ជាអាទិ៍

១- ផែនការសកម្មភាពប្រចាំឆ្នាំ២០២៦

២- ផ្សព្វផ្សាយដល់សាធារណជននូវរូបសញ្ញានិងអត្ថន័យនៃសញ្ញាសម្គាល់សម្រាប់គោរមងារ

៣- ទទួលគណៈប្រតិភូអនុព័ន្ធអង្គភាពអនុវត្តច្បាប់នៃស្ថានទូតអាមេរិកប្រចាំកម្ពុជា

៤- បានទទួលស្វាគមន៍និងពិភាក្សាការងារជាមួយនាយិកានៃវិទ្យាស្ថាន យូនូសអឺមរ៉េ(មជ្ឈមណ្ឌលវប្បធម៌ តួកគី)

៥- ជួបពិភាក្សាការងារជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា

៦- សម្ពាធដាក់ឱ្យប្រើប្រាស់កម្មវិធីស្វែងរកចំណតនិងបណ្ណចេញ-ចូលយានយន្តតាមទម្រង់ឌីជីថល

៧- សហការជាមួយអគ្គនាយកដ្ឋានធនធានមនុស្សក្នុងការអនុវត្តជាក់ស្ដែងអំពីការគ្រប់គ្រងនិងប្រើកម្មវិធីវត្តមាន (VATTMEAN) នៅបណ្ឌិត្យសភា

៨- ទទួលក្រុមវេជ្ជបណ្ឌិតនិងគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំនួន១៥នាក់ មកជួយពិនិត្យសុខភាពនិងព្យាបាលជំងឺដល់ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ គ្រូ និងមន្រ្តីនៃបណ្ឌិត្យសភា។

ទន្ទឹមនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន ក៏បានមានមតិណែនាំបន្ថែមថា បណ្ឌិត្យសភាត្រូវផ្សព្វផ្សាយមតិដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពេលប្រជុំកាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ និងក្នុងពេលប្រធានបណ្ឌិត្យសភាចូលជួបគោរពរាយការណ៍ឆ្លងយោបល់។

ក្នុងនោះ ត្រូវយកលទ្ធផលសន្និបាត មកបញ្ជូលក្នុងផែនការសកម្មភាពនិងត្រូវបន្តអនុវត្តទិសដៅការងារមួយចំនួនឱ្យសម្រេចបានជោគជ័យតាមផែនការដែលបានកំណត់ ដោយជំរុញលើការងារDigital (មនុស្ស ប្រព័ន្ធ ឯកសារ កម្មវិធីនានា) និងអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ក្រុមប្រឹក្សាភិបាល និងឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការទទួលបន្ទុក៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

bvt

Leave a Reply

Your email address will not be published.