ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដេីម្បីតាមដានវឌ្ឍនភាពអំពីការរៀបចំផលិត និងប្រើអាវសុវត្ថិភាព (អាវក្រោះ) សម្រាប់កងកម្លាំងនគរបាលជាតិ ។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គនាយក អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងតំណាងបណ្តាអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ












