ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អនុញ្ញាតឱ្យក្រុមហ៊ុនចំនួនពីរ របស់ Malaysia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួនពីរ របស់ Malaysia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

គឺក្រុមហ៊ុនខនភ្លូអិនស៍ អាសុី ឯ.ក និងក្រុមហ៊ុន UTILS Malaysia ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោក លោកស្រី តំណាងក្រុមហ៊ុនខនភ្លូអិនស៍ អាសុី ឯ.ក និងក្រុមហ៊ុន UTILS Malaysia ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

bvt

Leave a Reply

Your email address will not be published.