ព័ត៌មានជាតិ

ឯកឧត្តម រស់ វរុណ អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការពិធីការ នៃគណៈកម្មការរៀបចំសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការពិធីការ នៃគណៈកម្មការរៀបចំសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកជំទាវ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក លោកស្រី អគ្គលេខាធិការរង ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល នាយការិយាល័យគ្រប់គ្រងទីស្តីការ នាយការិយាល័យពិធីការ នៃអគ្គលេខាធិការដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ក្នុងកិច្ចប្រជុំ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលម្អិតអំពីវឌ្ឍនភាពការងារ ការរៀបចំផែនការពិធីការ ការចាត់ចែងសណ្តាប់ធ្នាប់ និងការសម្របសម្រួលរវាងអង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យដំណើរការសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយ។

ក្នុងឱកាសនោះ ឯកឧត្តម រស់ វរុណ បានផ្តល់អនុសាសន៍ដល់អង្គប្រជុំ ដោយបានណែនាំឱ្យអនុគណៈកម្មការពិធីការ និងអង្គភាពពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហការជិតស្និទ្ធ បង្កើនការរៀបចំការងារឱ្យបានម៉ត់ចត់ ដើម្បីធានាឱ្យសន្និបាតដ៏សំខាន់នេះប្រព្រឹត្តទៅដោយជោគជ័យ ស្របតាមគោលបំណង និងទិសដៅដែលក្រសួងមហាផ្ទៃបានកំណត់។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

bvt

Leave a Reply

Your email address will not be published.