ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ ដឹកនាំកិច្ចប្រជុំដោះស្រាយបណ្ដឹងតវ៉ា របស់វិស័យឯកជន លើគម្រោងផ្គត់ផ្គង់សម្ភារពិរុទ្ធជន ទណ្ឌិត សម្រាប់ឆ្នាំ២០២៥

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដោះស្រាយបណ្ដឹងតវ៉ា របស់វិស័យឯកជន លើគម្រោងផ្គត់ផ្គង់សម្ភារពិរុទ្ធជន ទណ្ឌិត សម្រាប់ឆ្នាំ២០២៥។

ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ជាន់ទី៥ នៃទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធាននាយកដ្ឋាន ប្រធានអង្គភាពលទ្ធកម្ម ផ្នែករដ្ឋបាលទូទៅ តំណាងវិស័យឯកជន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ៕

ដោយ ៖ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ

bvt

Leave a Reply

Your email address will not be published.