ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់ ចូលរួមកម្សាន្តសប្បាយ ដោយសេចក្តីថ្លៃថ្នូរ គោរពច្បាប់ចរាចរណ៍ និងជៀសវាងការលេងប៉ាតម្សៅ ឬបាញ់ទឹក ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលបង្កគ្រោះថ្នាក់ ឬប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។ ការអំពាវនាវរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការ និងអនុគណៈកម្មការខេត្ត នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ក្នុងគោលដៅធានាឱ្យបាននូវការរៀបចំពិធីបុណ្យឱ្យមានភាពរលូន សប្បាយរីករាយ និងមានសណ្តាប់ធ្នាប់ល្អបំផុត។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានលើកឡើងនូវអនុសាសន៍ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានបញ្ជាក់ថា «សម្រាប់ខេត្តដែលនៅជាប់ព្រំដែនដែលមានជម្លោះព្រំដែន កម្ពុជា-ថៃ យើងមិនរៀបចំសង្ក្រាន្តឱ្យមានលក្ខណៈអធិកអធមខ្លាំងក្លានោះទេ ប៉ុន្តែរដ្ឋបាលខេត្តអាចបង្កលក្ខណៈសប្បាយសមរម្យ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដោយឈរលើមូលដ្ឋានគ្រឹះនៃសុវត្ថិភាព និងភាពស្ងប់ស្ងាត់ ពិសេសតាមបន្ទាត់ព្រំដែនជាចម្បង»។ ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវវិធានការ ដល់គណៈកម្មការ និងអនុគណៈកម្មការខេត្ត ដែលមានក្នុងសេចក្តីសម្រេចខាងលើ […]
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអមដំណើរឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ ពិធីមានការចូលរួមពីលោក អាន់តូនី ហ្គីល តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ កងកម្លាំង សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ។ គម្រោងនេះគ្របដណ្ដប់លើសង្កាត់ទាំង៤ នៃក្រុងកំពង់ឆ្នាំង ដែលមានផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទំហំ១៥ហិកតា។ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ មានសមត្ថភាពចម្រោះទឹកកខ្វក់បានចំនួន ៥ ៤០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយបានតភា្ជប់បណ្ដាញទឹកកខ្វក់តាមផ្ទះបងប្អូនប្រជាពលរដ្ឋ និងអគារការិយាល័យផ្សេងៗចំនួន ៥០០ទីតាំង និងសាងសង់បង្គន់អនាម័យដល់គ្រួសារក្រីក្រចំនួន ១ ២៩៣ទីតាំង និងបណ្ដាញលូមេ-លូរងតាមលំហូរធម្មជាតិ ដែលទាំងនេះនឹងក្លាយជាសមិទ្ធផលមួយរួមចំណែកលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពង់ឆ្នាំង។ ឯកឧត្តម ស៊ុន […]
ខេត្តបាត់ដំបង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនចំនួន៨០គ្រួសារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុង បរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ” ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។ ពិធីនេះបានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នាបរិវេណមណ្ឌលសុខភាពអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីគណៈកម្មាធិការសាខា សប្បុរសជន មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា ក្រុមគ្រូពេទ្យ និងក្រុមយុវជនកាកបាទក្រហមកម្ពុជាជាច្រើនទៀត។ បន្ទាប់ពីអានសារលិខិតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមាររួចមក ឯកឧត្តម សុខ លូ បានផ្ដាំផ្ញើដល់ស្ត្រីមានផ្ទៃពោះ […]