ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម លី សុផាណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជនបង្គោលនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្តពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព នៅតាមទីតាំងរស់នៅប្រមូលផ្តុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គស្នងការរង ប្រធានសេនាធិការដ្ឋាន លោក លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ស្នងការរងនគរបាលរាជធានី-ខេត្ត នាយ-នាយរងការិយាល័យ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។ ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្រ្តីនគរបាលតាមមូលដ្ឋានជាជនបង្គោល និងបង្កើនជំនាញដល់មន្ត្រី និងសន្តិសុខឯកជនក្នុងការគ្រប់គ្រងសន្តិសុខនៅតាមទីតាំងប្រមូលផ្តុំដូចជា បុរី ខុនដូ អាផាតមិន និងសណ្ឋាគារ ឱ្យស្របទៅតាមការអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាការលើកកម្ពស់ការសហការរវាងសមត្ថកិច្ចមូលដ្ឋាន និងភ្នាក់ងារសន្តិសុខ ដើម្បីលុបបំបាត់បទល្មើស បានទាន់ពេលវេលា៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ព័ត៌មានជាតិ
ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន អញ្ជើញជួបពិភាក្សាការងារជាមួយ អនុប្រធានការិយាល័យកិច្ចការអន្តរជាតិប្រឆាំងគ្រឿងញៀន និងអនុវត្តច្បាប់អន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកស្រី អេលីហ្សាបេត ប៊ីអឺមេន ដឺ ឡាន់ស៊ី (Elizabeth Biermann de Lancie) អនុប្រធានការិយាល័យកិច្ចការអន្តរជាតិប្រឆាំងគ្រឿងញៀននិងអនុវត្តច្បាប់អន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា ប្រធាន-នាយកអង្គភាពចំណុះ និងគណៈប្រតិភូ រួមមាន លោក បេន ចាមេនហាមមុន (Benjamin Hammond) អនុព័ន្ធការិយាល័យសន្តិសុខប្រចាំតំបន់នៃស្ថានទូតអាមេរិក ប្រចាំកម្ពុជានិងសហការីជាច្រើនរូបទៀត នាបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក្នុងនាមបណ្ឌិត្យសភានគរបាលកម្ពុជា បានសម្តែងសេចក្តីរីករាយចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូស្ថានទូតអាមេរិក ដឹកនាំដោយលោកស្រី អេលីហ្សាបេត ប៊ីអឺមេន ដឺ ឡាន់ស៊ី (Elizabeth Biermann de Lancie) អនុប្រធានការិយាល័យកិច្ចការអន្តរជាតិ ប្រឆាំងគ្រឿងញៀននិងអនុវត្តច្បាប់អន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នាឱកាសនេះ។ ក្នុងជំនួបនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា […]
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ រសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ អ៊ុលគូ កូចាអាហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសលោកជំទាវ បញ្ចប់អាណត្តិការទូតនៅកម្ពុជា នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។
រដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
ខេត្តព្រះវិហារ៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ស្ថិតនៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលខេត្ត កងកម្លាំងទាំង៣ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព លោក នាយករងរដ្ឋបាលខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្តលោកនាយកទីចាត់ការទាំង៥ និងអង្គភាពទាំង២ លោក លោកស្រី ប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោកអភិបាលក្រុង ស្រុក និងមន្ត្រីសាលាខេត្ត។ ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ
អភិបាលខេត្តបាត់ដំបង ណែនាំដល់កងកម្លាំងត្រូវយកចិត្តទុកដាក់ពង្រឹងការពារសន្តិសុខ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ណែនាំដល់កងកម្លាំងត្រូវយកចិត្តទុកដាក់ពង្រឹងការការពារសន្តិសុខ និងសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តបាត់ដំបងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ ការណែនាំរបស់ឯកឧត្តម សុខ លូ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ពិធីសំណេះសំណាលនេះធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នាបរិវេណសាលាខេត្តបាត់ដំបង។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងសុខសុវត្ថិភាពរបស់បងប្អូនកងកម្លាំង និងប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនកងកម្លាំងទាំងអស់ត្រូវរួបរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងជឿជាក់ និងគាំទ្រលើការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ខណៈរាជរដ្ឋាភិបាលបានចាត់ទុកសន្តិភាព ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងអាយុជីវិតប្រជាពលរដ្ឋជាកិច្ចការអាទិភាព។ ឯកឧត្តម បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលកន្លងមកបានខិតខំតស៊ូពុះពារលះបង់គ្រប់បែបយ៉ាងក្នុងកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន។ ឯកឧត្តម សុខ លូ បានសង្កត់ធ្ងន់ថា ការរៀបចំសង្រ្កាន្តអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាឆ្នាំនេះ គឺធ្វើឡើងដោយផ្សារភ្ជាប់ជាមួយការដឹងគុណ និងការកៀរគរធនធានដើម្បីគាំទ្រដល់កងទ័ពជួរមុខដែលបានលះបង់សាច់ស្រស់ឈាមស្រស់ពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិបូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង
អភិបាលខេត្តកណ្តាល ចុះពិនិត្យទីតាំងការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងសង្កាត់តាខ្មៅ
កណ្តាល ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យទីតាំងការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្នុងឱកាសចុះត្រួតពិនិត្យនោះ ឯកឧត្តម គួច ចំរើន បានធ្វើការ ណែនាំ និងផ្តាំផ្ញើដល់ក្រុមការងារសាងសង់ ត្រូវយកចិត្តទុកដាក់ ខ្ពស់ ក្នុងការសាងសង់ច្រាំងស្ទឹង ដោយអនុវត្តឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស សំដៅធានាបាននូវសុវត្ថិភាព និងមានគុណភាពរឹងមាំល្អ ព្រមទាំងសាងសង់ឱ្យសម្រេចរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។ គួរបញ្ជាក់ដែរថា តាមមន្ត្រីជំនាញបច្ចេកទេសបានឲ្យដឹងថា៖ គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងសាងសង់ដោយយកចិត្តទុកដាក់ និងមិនមានអ្វីរំខានឡើយ និងបញ្ចប់ការសាងសង់តាមកាលវិភាគដែលបានគ្រោងទុកនាពេលខាងមុខនេះ៕ ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល
ឯកឧត្តម ប៊ុន ហុន៖ បទល្មើសដែលបានកើតឡើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានបទល្មើសប្រមាណ៩៦%ហើយ ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនមកដាក់ទោសទៅតាមច្បាប់
ឯកឧត្តម ប៊ុន ហុន បានលើកឡើងថា បទល្មើសដែលបានកើតឡើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានបទល្មើសប្រមាណ៩៦%ហើយ ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនមកដាក់ទោសទៅតាមច្បាប់ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា រាល់បទល្មើសដែលបានកើតឡើងនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានបទល្មើសប្រមាណ៩៦%ហើយ ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនមកដាក់ទោសទៅតាមច្បាប់។ ដែលសមិទ្ធផលទាំងនេះបានមកពីការ ខិតខំប្រឹងប្រែងរបស់ អាជ្ញាធរនិងកងកម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងបានពីការជួយពីកាំម៉េរ៉ាសុវត្ថិភាពផងដែរ។ ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីជាមួយឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៥ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ប៊ុន ហុន ក៏ បានថ្លែងការកោតសរសើរ ដល់រដ្ឋបាលរាជធានីភ្នំពេញដែលរាល់បទល្មើសផ្សេងៗបានកើនឡើងនៅរាជធានីភ្នំពេញ ជនបង្កបទល្មើសកម្រនឹងគេចខ្លួនបានជោគជ័យណាស់ មានន័យថារាល់បទល្មើសដែលកើតមានឡើង គឺមានប្រមាណ៩៦%ហើយ ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនមកដាក់ទោសទៅតាមច្បាប់។ ការឈានដល់ការបង្ក្រាបបទល្មើសបានលឿន និងបានស្ទើ១០០%នៃបទល្មើសដែលបានកើតឡើងនេះ […]
រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
ខេត្តព្រៃវែង៖ ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហុី ធួក អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំ «C» សាលាខេត្តព្រៃវែង។ កិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមពី៖ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។ ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង
រដ្ឋបាលខេត្តសៀមរាប ទទួលថវិកាពីអភិបាលខេត្តស្វាយរៀង ដើម្បីជួយដល់បងប្អូនជនភៀសសឹក និងគ្រួសារយោធិន
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលថវិកាចំនួន ៤០លានរៀលពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជូនដល់បងប្អូនជនភៀសសឹក និងគ្រួសារយោធិនដែលកំពុងដាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងអំណរគុណយ៉ាងជាជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទ ដែលបានចូលរួមឧបត្ថម្ភគាំទ្រតាមរយៈរដ្ឋបាលខេត្តជួយដល់បងប្អូនភៀសសឹកក៏ដូចជាគ្រួសារយោធិនដែលកំពុងដាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបនាពេលនេះ។ នេះជាការរួមចំណែកមួយក្នុងការជួយបងប្អូនដែលកំពុងជួបការលំបាកពីសង្គ្រាមនៅព្រំដែនកម្ពុជាថៃ។ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប










