ព័ត៌មានជាតិ

ឯកឧត្ដម​ ទូច​ វិសាលសុខ​ និង​ឯកឧត្ដម​ កុល​ វីរក្ស​ អញ្ជើញ​ជាសហប្រធានដឹក​នាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

ទីស្ដីការ​ក្រសួង​មហាផ្ទៃ​៖ នៅព្រឹក​ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦​ ឯកឧត្ដម​ ទូច​ វិសាលសុខ​​ និង​ឯកឧត្ដម​​ កុល​ វីរក្ស​ រដ្ឋលេខាធិកា​រ​ ក្រសួងមហាផ្ទៃ​ បានអញ្ជើញ​ជាសហប្រធានដឹក​នាំកិច្ចប្រជុំវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​ ឯកឧត្ដម​ លោកជំទាវ​ អនុរដ្ឋលេខាធិការ​ លោក​ លោកស្រី​ នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន​ នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន​ ប្រធាន​ អនុប្រធាន​នាយកដ្ឋាន​ ព្រមទាំង​សមាជិក​ សមាជិកា​ ជាមន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូបទៀតផងដែរ​ ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ សហប្រធានអង្គប្រជុំ បានឯកភាពគ្នា និងបានផ្តល់អនុសាសន៍ដឹកនាំមួយចំនួនដូចខាងក្រោម៖ ១-ត្រូវខិតខំពង្រឹងសមត្ថភាពមន្ត្រីរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបណ្តុះបណ្តាល ២- បញ្ជ្រាបនូវខ្លឹមសារមនសិកាស្នេហាជាតិ ពង្រឹងស្មារតីចូលរួមគោរពច្បាប់ និងបម្រើផលប្រយោជន៍សាធារណៈ៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ឧត្តរមានជ័យ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែមេសា​ ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។​ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សម្ព័ន្ធមេត្រីភាពរវាងកងពលតូចអន្តរាគមន៍លេខ៦ ជាមួយរដ្ឋបាលខេត្តកំពង់ចាម គឺយោងទៅតាមការសម្រេចរបស់រាជរដ្ឋាភិបា​ល ហើយរដ្ឋបាលខេត្តកំពង់ចាម​ តែងតែចំណាយពេលវាលាសមស្របមួយក្នុងការចូលរួម លើកទឹកចិត្ត សួរសុខទុក្ខនិងសំណេះសំណាល ជាមួយនាយទាហាន ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម្ព័ន្ធមេត្រីភាព ដែលបញ្ជាក់ពីការគាំទ្រ ការថ្លែងអំណរគុណដល់កងកម្លាំងយើងទាំងអស់ ហើយក៏ជាការឱ្យនូវគុណតម្លៃខ្ពស់របស់កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារបូរណភាពទឹកដី។​ នៅក្នុងឧកាសនេះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

ព័ត៌មានជាតិ

ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជេីញដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីកិច្ចសហការរៀបចំផែនការ និងយន្តការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីកិច្ចសហការរៀបចំផែនការ និងយន្តការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។ កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជេីញចូលរួមពី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប អគ្គនាយក អគ្គស្នងការរងនគរបាលជាតិ អគ្គលេខាធិការរង អគ្គនាយករង អនុប្រធានសេនាធិការ ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធជាច្រេីនរូបទៀត។ ក្នុងកិច្ចប្រជុំនេះ មានគោលបំណងដេីម្បី ពិនិត្យ ពិភាក្សា ផ្តល់មតិយោបល់ ឆ្លងទៅលេីសេចក្តីព្រាងអំពី ផែនការរួម ពាក់ព័ន្ធនឹងផែនការ ការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ សម្រាប់ដំណើរការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នេះ រួមមាន៖ ស្ថានការណ៍នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅ គោលបំណងនិងសំណូមពរ មុខសញ្ញានិងគោលដៅដែលត្រូវការពារ […]

ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ចុះជួបសំណេះ សំណាល សួរសុខទុក្ខ និងនាំយកនូវ គ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងដែលកំពុងឈរជើងនៅជួរមុខ ប្រចាំទិសខេត្តព្រះវិហារ

ខេត្តព្រះវិហារ​៖ ថ្ងៃទី១​ ខែមេសា ឆ្នាំ២០២៦​ ដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមាន​ការណែនាំពី​ ឯកឧត្តម​ ​នាយឧត្ដមសេនីយ៍​ ខេង​ សុមេ​ធ​ អគ្គស្នងការ​រង​នគរបាលជាតិ​ និងជា​ប្រធាន​គណៈបញ្ជាការ​នគរបាលជាតិ​ប្រចាំទិស​ភូមិ​ភាគ​ទី៣​ ភូមិ​ភាគ​ទី៤​ និងភូមិ​ភាគ​ទី៥​ លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត​ ដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ឧបត្តម្ភដល់កងកម្លាំងដែលកំពុងឈរជើងនៅជួរមុខ ប្រចាំទិសខេត្តព្រះវិហារ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ

ខេត្តព្រៃវែង ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមពិធីបង្សុកូល ឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំងញាតកាទាំង ៧សន្តាន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង នៅចេតិយសម្តេច និងលោកជំទាវ ក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ។

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន សម្រាប់ត្រៀមកិច្ចប្រជុំ 29th DGICM

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់អនុគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន សម្រាប់ត្រៀមកិច្ចប្រជុំ 29th DGICM នៅពេលខាងមុខ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី អគ្គនាយករង និងប្រធានក្រុមការងារ និងមន្រ្តីជំនាញពាក់ព័ន្ធ៕ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ព័ត៌មានជាតិ

ឯកឧត្តម សូ មុនីរក្សា ដឹកនាំកិច្ចប្រជុំរបាយការណ៍ប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន

ទីស្ដីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន បានអញ្ជើញដឹកនាំកិច្ចប្រជុំរបាយការណ៍ប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយមានការចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងតាមរយៈប្រព័ន្ធអនឡាញផងដែរ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារសំខាន់ៗរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្នុងនោះរួមមាន៖ ពិនិត្យ និងពិភាក្សារបាយការណ៍ប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា របាយការណ៍ស្រាវជ្រាវ និងការរៀបចំសៀវភៅគោល ការរៀបចំឯកសារ DIGITAL ROAD MAP ការប្រើប្រាស់ AI នៅក្នុងការបំពេញការងារ និងការធ្វើបទបង្ហាញអំពីការប្រើប្រាស់កម្មវិធី CANVA។ ប្រភព៖ សាលាជាតិរដ្ឋបាលមូលដ្ឋាន

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អញ្ជេីញជាអធិបតី ក្នុងពិធីបេីកវគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជេីញជាអធិបតី ក្នុងពិធីបេីកវគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។ ពិធីនេះដែរក៏មានការអញ្ជេីញចូលរួមពី លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ ព្រមទាំង លោក លោកស្រី ថ្នាក់ដឹកនាំ សិក្ខាកាម និងមន្ត្រីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាច្រេីនរូបទៀត ។ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ថា វគ្គបំពាក់បំប៉នតម្រង់ទិសនេះ មានគោលបំណង លើកកម្ពស់ប្រសិទ្ធភាពការងារ ការ យល់ដឹងអំពីតួនាទីភារកិច្ចរបស់មន្ត្រី របៀបរបបការងារ បទវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងតួនាទីក្នុងនាមជាមន្ត្រីដ៏ល្អសម្រាប់អង្គភាព និងសម្រាប់ប្រជាពលរដ្ឋទូទៅ។ ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គនាយក បានបន្តថា វគ្គនេះ សិក្ខាកាមទាំងអស់នឹងបានស្តាប់នូវបទបង្ហាញពីវាគ្មិនជំនាញ លើ ប្រធានបទពាក់ព័ន្ធសំខាន់ៗមួយចំនួនរួមមាន៖ តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (អនុក្រឹត្យ១០៩) […]

ព័ត៌មានជាតិ

អភិបាលខេត្តស្ទឹងត្រែង រតនគិរី និងខេត្តព្រះវិហារ អញ្ជើញក្នុងកិច្ចប្រជុំចុះហត្ថលេខាលើអនុស្សរណៈ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អលើពហុវិស័យ ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ជាមួយខេត្តហ្សាឡាយ ប្រទេសវៀតណាម

ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញក្នុងកិច្ចប្រជុំចុះហត្ថលេខាលើអនុស្សរណៈ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អលើពហុវិស័យ ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ជាមួយខេត្តហ្សាឡាយ ប្រទេសវៀតណាម ដែលដឹកនាំដោយឯកឧត្តម ថៃ ដាយង៉ុក សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្ត វៀតណាម លេខាបក្សខេត្តហ្សាឡាយ ឯកឧត្តម ហ្វាម អាញ់ទ័ន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តវៀតណាម អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ ដែលពិធីនេះបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួម លោកជំទាវ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីចុះហត្ថលេខា រវាងខេត្តស្ទឹងត្រែង រតនគិរី និងខេត្តព្រះវិហារ ជាមួយ ខេត្ត ហ្សាឡាយ ប្រទសវៀតណាម គឺដើម្បីបន្តថែរក្សាពង្រឹងពង្រីកចំណងមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យប្រកបដោយចីរភាព ។ ឯកឧត្តម សរ សុពុត្រា បានថ្លែងថា៖ដំណើរការនៃការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាតិ ឆ្នាំ២០២៦ […]

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស នៅសាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍