ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត ទូច វិសាលសុខ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការកសាងប្រព័ន្ធបច្ចេកវិទ្យា Hotline

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការកសាងប្រព័ន្ធបច្ចេកវិទ្យា Hotline ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្ដម អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ ជាកិច្ចចាប់ផ្តេីម ឯកឧត្ដមបណ្ឌិត រដ្ឋលេខាធិការ បានមានមតិស្វាគមន៍​ និងបានលេីកឡេីងថាការកសាងប្រព័ន្ធបច្ចេកវិទ្យា Hotline ពិតជាមានសារ:សំខាន់ណាស់ដេីម្បីធានាបានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងបទល្មេីស​ ងាយស្រួលទប់ស្កាត់ការប្រព្រឹត្តបទល្មេីស ព្រមទាំងថែរក្សាសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងសុវត្ថិភាពសង្គមនៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ការណែនាំតម្រង់ទិសដល់អង្គប្រជុំ ក្នុងការរៀបចំ SOP សម្រាប់ដំណើរការប្រព័ន្ធ Hotline រួម ដើម្បីទទួលបានលទ្ធផលទាន់ពេលវេលា។បន្ទាប់មក ឯកឧត្តមបណ្ឌិតបានអនុញ្ញាតឱ្យអង្គប្រជុំចូលរួមមតិយោបល់និងពិភាក្សាបន្ថែម។ ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានឌីជីថលបានបង្ហាញជូនអង្គប្រជុំនូវកម្មវិធីនិងគម្រោងពាក់ព័ន្ធដែលបាននិងកំពុងរៀបចំ ដើម្បីទទួលមតិដឹកនាំបន្ថែមពីឯកឧត្តមប្រធានអង្គប្រជុំ។ ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត​ ប្រធានអង្គប្រជុំ បានមានមតិបូកសរុប និងថ្លែងអំណរគុណចំពោះ ឯកឧត្តម សមាជិក សមាជិកា ក្រុមការងារទាំងអស់ដែលបានចូលរួមផ្តល់នូវគំនិតយោបល់យ៉ាងផុសផុល ដើម្បីធានាថាការកសាងប្រព័ន្ធបច្ចេកវិទ្យា […]

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម៖អនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានថ្លែងថាការអនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព ជូនប្រជាពលរដ្ឋធ្វើឱ្យប្រជាពលរដ្ឋ កាន់តែពេញចិត្តនូវសេវា និងរបៀបផ្តល់សេវាដែលរដ្ឋបាលខេត្តកំពុងផ្តល់ជូនពួកគាត់។ ការលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម។ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ក្នុងឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តបានយក ចិត្តទុកដាក់ក្នុងការជំរុញអនុវត្តការផ្តល់សេវាសាធារណៈល្អ ដោយបានអនុវត្តកិច្ចការសំខាន់ៗ ចំនួន ៤ គឺ ៖ ទី១.ពង្រឹងការអនុវត្តការផ្តល់សេវាតាមច្រកចេញចូលតែមួយ ដែលរដ្ឋបាលគ្រប់ថ្នាក់បានបង្កើតរួចរាល់។ យន្តការនេះ គឺបានប្រមូលផ្តុំសេវាឱ្យនៅកន្លែងតែមួយបានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកស្នើសុំ និងទទួលសេវាពីរដ្ឋ។ ទី២.ការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ ដោយបានអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាព័ត៌មាន ដើម្បី ធ្វើការគ្រប់គ្រង និងផ្តល់សេវា អនុញ្ញាតឱ្យមានការស្នើសុំសេវាអនឡាញ, ការផ្តល់ជម្រើសក្នុងការ ទូទាត់ថ្លៃសេវាតាមប្រព័ន្ធធនាគារ, រក្សាទិន្នន័យនៃការស្នើសុំលើកទីមួយ […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបង្គាប់ការ ស្តីពីការបង្កើតគណៈកម្មការនិងអនុគណៈកម្មការទទួលខុសត្រូវក្នុងការរៀបចំពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រដល់អ្នកសិក្សាជ័យលាភី នៅបណ្ឌិត្យសភា

នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបង្គាប់ការ ស្តីពីការបង្កើតគណៈកម្មការនិងអនុគណៈកម្មការទទួលខុសត្រូវក្នុងការរៀបចំពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រដល់និស្សិត សិស្សនគរបាល និងសិក្ខាកាមនគរបាលជ័យលាភី នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាពេលដ៏ខ្លីខាងមុខ នាសាលប្រជុំ-ព្រះគណេស(អគារប្រពៃណី ក-A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយនិងបែកចែកភារកិច្ចដល់អនុគណៈកម្មការនានា ឱ្យអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងទាន់ពេលវេលា៕ ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តម ប៊ុន ហុន អញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងប្រកាសស្តីពី ការជូនដំណឹងអំពីកំណើតរស់ និងមរណភាពទៅមន្ត្រីអត្រានុកូលដ្ឋាន

ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យ និងកែសម្រួល លើសេចក្តីព្រាងប្រកាសស្តីពី ការជូនដំណឹងអំពីកំណើតរស់ និងមរណភាពទៅមន្ត្រីអត្រានុកូលដ្ឋាន ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម តំណាងអគ្គលេខាធិការដ្ឋាន អគ្គនាយករង ប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន ប្រធាននាយកដ្ឋាននីតិកម្ម អនុប្រធាននាយកដ្ឋានផែនការ និងព័ត៌មាន សុខាភិបាល តំណាងអង្គការ Vital Strategies ព្រមទាំងលោក លោកស្រី មន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត ។ ឯកឧត្តម ប៊ុន ហុន ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថាកិច្ចប្រជុំនេះមានគោលបំណង គឺដេីម្បី ពិនិត្យ និងសម្រេច ទៅលេីសេចក្តីព្រាង ប្រកាសស្តីពី ការជូនដំណឹងអំពីកំណើតរស់ និងមរណភាពទៅមន្ត្រីអត្រានុកូលដ្ឋាន ដេីម្បីដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច ដេីម្បីចេញសេចក្តីប្រកាសជាអន្តរក្រសួង ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល […]

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមីនា ឆ្នាំ២០២៦

ប៉ៃលិន៖ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមីនា ឆ្នាំ២០២៦ របស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរងក្រុង-ស្រុក លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៨ ឃុំ/សង្កាត់ជាច្រេីនរូបទៀត ។ ក្នុងកិច្ចប្រជុំនេះលោកស្នងការ បានវាយតម្លៃលទ្ធផលការងារដែលសម្រេចបាន និងបានលើកឡើងពីចំណុចខ្វះខាតមួយចំនួននៅតាមការិយាល័យជំនាញ ក្នុងការអនុវត្តតួនាទីភារកិច្ច ដោយជំរុញឱ្យពង្រឹងវិន័យ ការទទួលខុសត្រូវ និងប្រសិទ្ធភាពការងារ ឱ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះ លោកស្នងការ ក៏បានណែនាំឱ្យត្រៀមវិធានការបង្ការ និងទប់ស្កាត់ដាច់ខាតចំពោះបញ្ហាក្មេងទំនើង មិនអនុញ្ញាតឱ្យមានសកម្មភាពបង្កចលាចល ឬប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបង្កើនការចុះល្បាត ការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធដើម្បីធានាឱ្យបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ លោកស្នងការ ក៏បានណែនាំអំពីការពង្រឹងការគ្រប់គ្រងនិងតាមដានព័ត៌មានសន្តិសុខការស្រាវជ្រាវត្រួតពិនិត្យជនបរទេសនៅក្នុងមូលដ្ឋាន ព្រមទាំងបង្ក្រាបបទល្មើសអនឡាញ(Online Scam) ដោយត្រូវអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ និងសហការជាមួយអង្គភាពពាក់ព័ន្ធឱ្យបានល្អប្រសើរ លោកស្នងការ បានជំរុញដល់មន្ត្រីនគរបាលទាំងអស់ ត្រូវបន្តខិតខំបំពេញនូវភារកិច្ច តួនាទីរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត […]

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ណែនាំដល់មន្ត្រីជំនាញ សិក្សាដើម្បីសាងសង់អគារសាលាបឋមសិក្សា ព្រែកតាពៅ ចំនួន ១ខ្នង បន្ទាប់ពីពិនិត្យឃើញអាគារចាស់មានសភាពចាស់ទ្រុឌទ្រោម

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យស្ថានភាពជាក់ស្ដែងអគារសិក្សា ១ខ្នង ក្នុងសាលាបឋមសិក្សា ព្រែកតាពៅ ស្ថិតនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តមអភិបាលខេត្ត បន្តថា៖ បន្ទាប់ពីទទួលបានសំណើរ និងសំណូមពររបស់លោកនាយកសាលា ស្នើសុំអគារសិក្សាថ្មី ព្រោះអាគារសិក្សាសព្វថ្ងៃ មានសភាពចាស់ទ្រុឌទ្រោម សាងសង់តាំងពីឆ្នាំ១៩៧៩ ដែលប្រឈមនឹងហានិភ័យ បង្កគ្រោះថ្នាក់ដល់សិស្សានុសិស្សពេលកំពុងសិក្សា ដូច្នេះទើបឯកឧត្តម បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យស្ថានភាពជាក់ស្ដែង ឃើញថាអគារនេះមានសភាពចាស់ទ្រុឌទ្រោម ប្រេះតាមជញ្ជាំង សសរប្រេះចេញដែក មិនអាចឱ្យសិស្សានុសិស្សបន្តការសិក្សានៅទីនេះបានយូរតទៅទៀតឡើយ។ ដូច្នេះឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញបច្ចេកទេស ចុះធ្វើការសិក្សា និងលើកគម្រោងដើម្បីសាងសង់អគារសិក្សាថ្មី ជំនួសអគារចាស់ទ្រុឌទ្រោមនេះនាពេលខាងមុខ ដើម្បីសម្រួលដល់ការសិក្សារៀនសូត្ររបស់ កុមារា កុមារី នៅសាលាបឋមសិក្សា ព្រែកតាពៅ នេះបន្តទៅទៀត។ ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានបន្តចុះពិនិត្យករណីបាក់ស្រុតផ្លូវនៅបណ្ដោយស្ទឹងព្រែកត្នោត ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ និងបានណែនាំដល់មន្ទីរជំនាញ […]

ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ប្រចាំត្រីមាសទី១

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នគរបាលខេត្ត បានអញ្ជើញដឹកនាំនាយនគរបាល និងមន្ត្រីក្រោមឱវាទចូលរួមកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ប្រចាំត្រីមាសទី១ និងលើក ទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ និងប្រកាសផ្ទេរភារកិច្ច តែងតាំង មុខតំណែង មន្ត្រីនគរបាលជាតិ(ផ្ទៃក្នុង)ចំនួន០៣រូប នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការទទួលពាក្យបណ្តឹងអនឡាញ Complaint Submission System (CSS)

នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការទទួលពាក្យបណ្តឹងអនឡាញ Complaint Submission System (CSS)។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការរង និងលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គាធិការដ្ឋាន និងមន្រ្តីពាក់ព័ន្ធ៕ ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានជាតិ

ស្នងការនគរបាលរាជធានីភ្នំពេញ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ និងមធ្យោបាយ ជូនកងកម្លាំងនគរបាលប្រចាំការទិសទី២ និងទិសទី៣ ខេត្តឧត្តរមានជ័យ

ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាង លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ផែនការងារភស្ថុភារ និងហិរញ្ញវត្ថុ រៀបចំចាត់ចែង និងប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ និងមធ្យោបាយមួយចំនួនរបស់ក្រុមសម្ព័ន្ធមេត្រីភាព និងសប្បុរសជន ជូនកងកម្លាំងនគរបាលប្រចាំការទិសទី២ និងទិសទី៣ ខេត្តឧត្តរមានជ័យ ដើម្បីបន្តយកចិត្តទុកដាក់គាំទ្រកម្លាំងនគរបាលជាតិឈរជើងនៅជួរមុខ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ