ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហួត សុធី នាំយកនូវគ្រឿងឧបភោគ បរិភោគ ប្រគល់ជូនកងទ័ពជួរមុខ ខេត្តឧត្តរមានជ័យ

សៀមរាប ៖ នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ នៅអធិការដ្ឋាននគរបាលស្រុកស្រីស្នំ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី នាំយកនូវទឹកបរិសុទ្ធចំនួន ៥០០កេះធំ និង តង់កៅស៊ូ ចំនួន០៥ ប្រគល់ ជូនកងទ័ពជួរមុខខេត្ត ឧត្តរមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និង លោកជំទាវ ហ៊ុន ម៉ាណា ។

សូមបញ្ជាក់ផងដែរថាកន្លងមកនេះ ឯកឧត្ដម ឧត្តមសេនីយ៍ ឯក និង លោកជំទាវ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខ ដែលក្នុងនោះសរុបរួមមាន គ្រឿងឧបភោគ បរិភោគមួយចំនួន ទឹកបរិសុទ្ធសរុបចំនួន ២០០០កេស អង្ករ ៥០ការុង ភេសជ្ជៈ ៥៥កេស តង់កៅស៊ូ ចំនួន០៥ ធុងទឹក ចំនួន១០ ចំណុះ ២០០០លីត្រ ដុំសម្រាប់ប្រើប្រាស់អ៊ីនធឺណិតចំនួន០១ និងវិទ្យុទាក់ទងចំនួន០១ ប្រគល់ជូនដល់កងទ័ពជួរមុខទិសប្រាសាទព្រះវិហារ និងទិសប្រាសាទតាក្របី ប្រាសាទខ្នា ថ្មរដូន និងប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.