បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទទួល និងដាក់ឱ្យប្រេីប្រាស់ជាផ្លូវការប្រព័ន្ធចម្រោះទឹក ដែលជាអំណោយរបស់ ក្រុមហ៊ុនប្រេងកូឡា និងប្រេងខ្យល់ ២៤ កក្កដា ជូនដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក ដែលកំពុងស្នាក់បណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន ) ប្រមាណ ៣,០០០គ្រួសារ ស្ថិត នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃ ទី២៥ ខែមេសា ឆ្នាំ ២០២៦។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះលោក សុខ គឹមនិតតា ប្រធានក្រុមហ៊ុនប្រេងកូឡា និងប្រេងខ្យល់ ២៤ កក្កដា ព្រមទាំង ក្រុមគ្រួសារ និងក្រុមការងារ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកផ្តល់នូវប្រព័ន្ធចម្រោះទឹកស្អាត សម្រាប់បងប្អូនភៀសសឹកក៏ដូចជាកុមារសិស្សានុសិស្ស បានទឹកស្អាតបរិភោគ។ ឯកឧត្តម អភិបាល ខេត្តបន្ទាយមានជ័យ ក៏បានសំណូមពរអំពាវនាវដល់បងប្អូនភៀសសឹក ត្រូវចូលរួមថែរក្សាប្រព័ន្ធទឹកចម្រោះទឹកស្អាត និងបានប្រើប្រាស់យូរអង្វែងទៅមុខ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ














