ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់មន្រ្តីនគរបាលជាតិ ស្តីពី ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព នៅតាមទីតាំងរស់នៅប្រមូលផ្តុំ

មណ្ឌលគិរី៖ នាថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព នៅតាមទីតាំងរស់នៅប្រមូលផ្តុំនិងបានធ្វើបទបង្ហាញ ស្តីពី “បទដ្ឋានគតិយុទ្ធពាក់ព័ន្ធនិងការគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ” និងបទបង្ហាញអំពី (ការងារជំនាញបញ្ហាប្រឈមនិងទិសដៅការងារក្នុងការគ្រប់គ្រង សន្តិសុខ សុវត្ថិភាព នៅតាមទីតាំងរស់ប្រមូលផ្តុំ)។

ពិធីបើកវគ្គបណ្តុះណ្តាលនេះបានរៀបចំឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍នីត្រី សៅ សាវ៉ាត ស្នងការរងទទួលផែនការងារសេនាធិការ ដែលជាគ្រូបង្គោលតំណាងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏មានការអញ្ជើញចូលរួមពីមន្រ្តីនគរបាលដែលជា សិក្ខាកាមចូលរួមមកពី តាមបណ្តា ការិយាល័យជំនាញពាក់ព័ន្ធនានានិងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៥ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំ/សង្កាត់ ជាច្រេីនរូបទៀត។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.