ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយ ជូនដល់មណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយរបស់អង្គការ ហាន់ឆាន់ខាំ រួមមាន អង្ករ នំ សម្ភារៈ និងថវិកាមួយចំនួន ប្រគល់ជូនដល់ កុមារៗដែលស្នាក់នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្រុកមង្គលបូរី សម្រាប់ចាត់ចែងប្រេីប្រាស់តាមតម្រូវការក្នុងមណ្ឌល។ ពិធីនេះក៏មានអញ្ជេីញចូលរួមពីលោក គីម យ៉ុងអ៊ុក ប្រធានអង្គការហាឆាន់ខាំ និងភរិយា ព្រមទាំង ក្រុមការងារ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណចំពោះលោក គីម យ៉ុងអ៊ុក ប្រធានអង្គការហាឆាន់ខាំ និងភរិយា ដែលបាននាំយកនូវអំណោយមានអង្ករ និងសម្ភារៈផ្តល់ ជូនដល់មណ្ឌលសម្រាប់ប្រើប្រាស់ ដេីម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងកិច្ចការងារសង្គម។ ឯកឧត្ដម ក៏បានបញ្ជាក់ថា ជានិច្ចកាលអង្គការ តែងតែចូលរួមចំណែកគ្រប់សម្មភាព ជាមួយរដ្ឋបាលខេត្ត ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈ វិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យ ជាដេីម។

ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំទៅដល់ក្មួយៗ កុមារៗ ដែលកំពុងស្នាក់នៅមណ្ឌល ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹង ដេីម្បីក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ និងត្រូវស្ដាប់ដំបូន្មានចាស់ទុំ លោកគ្រូ-អ្នកគ្រូ ក៏ដូចជារាមច្បងនៅក្នុងមណ្ឌល មួយវិញទៀត ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.