ព័ត៌មានជាតិ

ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញជាអធិបតីបិទកិច្ចប្រជុំក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិការប្រតិបត្តិសមាគមប្រចាំឆ្នាំ២០២៥ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីបិទកិច្ចប្រជុំក្រុមប្រឹក្សាសមាគម និងគណៈកម្មាធិការប្រតិបត្តិសមាគមប្រចាំឆ្នាំ២០២៥ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម យុត ស្វិនី សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក សំរិទិ្ធ អេង អនុប្រធានសម្ព័ន្ធភាពជាតិ ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដោយមានការចូលរួមពីលោកលោកស្រីប្រធាន-អនុប្រធានក្រុមប្រឹក្សាសមាគមថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ប្រមាណជាង១៤០នាក់ ធ្វើនៅសាលប្រជុំ ធំ សាលាខេត្តនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

មានប្រសាសន៍ បិទកិច្ចប្រជុំ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណចំពោះអង្គក្រុមប្រឹក្សាទាំងអស់ដែលបានរួមគ្នាបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ក្នុងកិច្ចការងារអភិវឌ្ឍនៅមូលដ្ឋាន ឱ្យកាន់តែមានការអភិវឌ្ឍ បើទោះបីជាកិច្ចការងារនៅមូលដ្ឋានយើងបានសម្រេចយ៉ាងណាក៏ដោយ ក៏យើងនៅមានបញ្ហាមួយចំនួនដែលត្រូវលើកយកមកពិក្សាដោះស្រាយរួមគ្នា។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងបន្តគាំទ្រសកម្មភាពរបស់សមាគមក្រុមប្រឹក្សា ដើម្បីឱ្យដំណើរការបានរលូន និងបន្តសហការ រួមគ្នាដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យបានល្អប្រសើរ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
bvt

Leave a Reply

Your email address will not be published.