នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារសម្រាប់ខែមីនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្ស។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-នាយការិយាល័យ នៅបន្ទប់ប្រជុំឧត្ដរមានជ័យ នៃទីស្ដីការក្រសួងមហាផ្ទៃ។
ប្រភព៖ អគ្គនាយកដ្ឋានធនធានមនុស្ស
















